ច្រើនណាស់!! អតីតតារាកូនជ្រូកជប៉ុនម្នាក់ ទម្លាយប្រាប់ថា ខ្លួនអាចរកចំណូលក្នុងមួយខែៗបានរហូតដល់

126214
  • អតីតតារាសម្ដែងក្នុងវិស័យភាពយន្តអាសអាភាសជប៉ុននាង Emiri Okazaki បានប្រាប់ថា នាងអាចទទួលបានប្រាក់ដល់ ៦ ពាន់ដុល្លារក្នុងការថតម្ដងៗ (១ រឿង) ហើយជាទូទៅគឺនាងអាចថតបាន ២៨ ដងក្នុងមួយខែ (ស្មើនឹងទឹកប្រាក់សរុប ១៦,៨ ម៉ឺនដុល្លារក្នុងមួយខែ) ។ នាងបានឱ្យដឹងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយតារា YouTube ដែលល្បីឈ្មោះ Kei ក្នុង Channel Asian Boss កាលពីពេលកន្លងទៅនេះ ។

    នាងបានពន្យល់ថា មានកុងត្រា ២ សម្រាប់ឱ្យតារាស្រីជ្រើសរើស ។ ជម្រើសទី ១ គឺកុងត្រាប្រចាំឆ្នាំដែលតម្រូវឱ្យថត ១ រឿងក្នុង ១ ខែដោយទទួលបានប្រាក់ចន្លោះពី ១ ម៉ឺនដុល្លារទៅ ១០ ម៉ឺនដុល្លារក្នុង ១ រឿង ។ ចំណែកជម្រើសទី ២ គឺកុងត្រាសម្រាប់ការថតម្ដងៗដែលទទួលបានដោយផ្អែកទៅតាមចំនួនរឿងដែលថតបាន ។ ជាទូទៅគឺ ២ ០០០ ដុល្លារទៅ ៦ ០០០ ដុល្លារក្នុងពេលថតម្ដង (១ រឿង) ហើយការថតគឺស្ទើរជារៀងរាល់ថ្ងៃអាចដល់ ២៨ ដងក្នុង ១ ខែ ។ ទោះរកចំណូលបានច្រើនបែបនេះក្ដីនាង Emiri បានឱ្យដឹងថា នាងជួបបញ្ហាច្រើនដោយសារអាជីពនេះជាពិសេសគឺទំនាក់ទំនងផ្ទាល់ខ្លួន ។ ជាក់ស្ដែងម្ដាយរបស់នាងបានកាត់កាលនាងចោលអស់រយៈពេល ៦ ខែក្រោយបានដឹងថា នាងថតកុនសិចចំណែកម្ដាយរបស់សង្សារនាងក៏ព្យាយាមបំបែកបំបាក់ ចំណងស្នេហារបស់នាងផងដែរ ។

    សូមបញ្ជាក់ថានាង Emiri បានចាប់ផ្ដើមប្រកបអាជីពជាតារាសម្ដែងក្នុងភាពយន្តអាសអាភាសក្នុងអាយុ ២១ ឆ្នាំពេលនាងដឹងថានាងមិនអាចសម្រេចក្ដីស្រមៃក្លាយជាតារាម៉ូដែលល្បីឈ្មោះបាន ។ នាងបាននិយាយថា៖ ” ពេលខ្ញុំអាយុ ២១ ឆ្នាំអាជីពម៉ូដែលរបស់ខ្ញុំនៅតែមិនរីកលូតលាស់ ។ ខ្ញុំមានអារម្មណ៍បរាជ័យ ហើយខ្ញុំគិតថាបើខ្ញុំបណ្ដោយខ្លួនឱ្យកាន់តែចាស់ជាងនេះទៀតគឺអាជីពរបស់ខ្ញុំនឹងកាន់តែធ្លាក់ ” ។

    នាងបានថតរឿងទី ១ កាលពីឆ្នាំ ២០១១ ក្រោយពេលចាប់ផ្ដើមប្រឡូកអាជីពនោះនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថា ស្ដាយក្រោយ ។ នាងបានបន្តថា៖ ” ខ្ញុំមានអារម្មណ៍ស្ដាយក្រោយទោះបីខ្ញុំដឹងថា ខ្ញុំមិនបានធ្វើអ្វីខុសក៏ដោយ ។ ខ្ញុំមានអារម្មណ៍ខុសឆ្គងចំពោះប៉ាម៉ាក់របស់ខ្ញុំ …. ។ អំឡុងពេលដែលម៉ាក់ខ្ញុំផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំ ខ្ញុំស្រ្ដេសហើយបារម្ភពីគាត់ជាងបារម្ភពីការងារ ” ។ ខណះបច្ចុប្បន្ននាងមានអាយុ ២៨ ឆ្នាំហើយ ហើយនាងក៏បានលាឈប់ពីអាជីពសម្ដែងទៅបង្កើតហាងថែរក្សាសម្ផស្សដោយខ្លួនឯងវិញ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី