ចិន គម្រោងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងបំពាក់យន្តហោះបំបាំងកាយឱ្យកងទ័ពអាកាសខ្លួន

44925
  • នៅឆ្នំា ២០១៩ នេះ ប្រទេសចិនទំនងជានឹងបំពាក់យន្ដហោះចម្បាំងបំបាយកាយ ចេងទូ ចេ-20 (Chengdu J-20) ឱ្យកងទ័ពអាកាសរបស់ខ្លួនប្រើប្រាស់ សម្រាប់ប្រតិបត្តិការនានា នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកលោក ឆាឡេស ប្រោន ។

    លោក ឆាឡេស ប្រោន បានអះអាងថា ផែនការរបស់ទីក្រុងប៉េកំាងខាងលើ អាចនឹងក្លាយជាការគម្រាមកំហែងមួយដ៏ធំ ព្រោះយន្ដហោះចម្បាំងបំបាយកាយនេះ នឹងជួយបង្កើនសមត្ថភាពដល់កងទ័ពអាកាសចិនក្នុងការដឹកនាំប្រតិបត្តិការនានានៅក្នុងតំបន់ ហើយថា ចិនក៏កំពុងមានគម្រោងអភិវឌ្ឍន៍យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ ។

    មេបញ្ជាការកងទ័ពអាកាសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងព្យាយាមទប់ទល់ជាមួយយន្ដហោះចម្បាំងដ៏ទំនើបរបស់ចិន តាមរយៈការបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់តំបន់ប៉ាស៊ីហ្វិក ជាពិសេសគឺតំបន់សមុទ្រចិនខាងត្បូង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី