ប្រាក់រង្វាន់លើកទឹកចិត្ត ៨០ លានរៀលរបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនកីឡាករហែលទឹកជនពិការ និងគ្រូបង្វឹក ដែលឈ្នះមេដាយនៅកូរ៉េ

24021
  • ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៨០ លានរៀល ត្រូវបានឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាននាំយកប្រគល់ជូនកីឡាករហែលទឹកពិការ យិន មួយ និងលោក យី សុភក្រ្តា គ្រូបង្វឹក ដោយម្នាក់ៗទទួលបានថវិកាចំនួន ៤០ លានរៀល ដែលដណ្តើមបានមេដាយមាស ១ គ្រឿង ពីការប្រកួតកីឡាយុវជនអាស៊ី នៅសាធារណៈរដ្ឋកូរ៉េ កាលឆ្នាំ ២០១៨ កន្លងទៅនៅថ្ងៃទី ៣ ខែឧសភា នៅគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

    តាមការបញ្ជាក់ពីលោក យី សុភក្រ្តា បានឱ្យដឹងថា ការប្រកួតកីឡាជនពិការយុវជនអាស៊ី ២០១៨ ដែលធ្វើនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ២៨ ខែតុលា ដល់ថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០១៨ កម្ពុជា បានបញ្ជូនកីឡាករ ២ រូប គឺកីឡាករ យិន មួយ កីឡាករ ឈឿន កុសល និងគ្រូបង្វឹកមួយរូប ជាលទ្ធផលកីឡាករជនពិការ យិន មួយ ដណ្តើមបានមេដាយមាសមួយគ្រឿងជូនកម្ពុជា ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិឡាំពិកម្ពុជា មានប្រសាសថា ប្រាក់រង្វាន់នេះគឺជាលើកទឹកចិត្តដល់ជនពិការ ដែលបានខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ។

    ឯកឧត្តម អគ្គលេខាធិការ ក៏បានផ្តាំផ្ញើរឱ្យប្អូនៗជាកីឡាករ កីឡាការិនី បន្តការហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្ហូតទង់ជាតិព្រះរាជាណាចក្រកម្ពុជា តាមរយៈដណ្តើមមេដាយពីឆាកអន្តរជាតិ និងត្រៀម អាស៊ានប៉ារ៉ាហ្គេម លើកទី ១០ នៅប្រទេសហ្វីលីពីន ជាពិសេសព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឱ្យទទួលបានជោគជ័យ ។ ឯកឧត្តម យី វាសនា ក៏បានលើកទឹកចិត្ត ដល់កីឡាការិនីជនពិការ ត្រូវខិតខំ និងបង្កើនការហ្វឹកហាត់ឱ្យខ្លាំងក្លាឈានទៅដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិ ជូនកម្ពុជា នាថ្ងៃខាងមុខ ។

    សូមបញ្ជាក់ថា ការប្រកួត កីឡាជនពិការយុវជន អាស៊ី ២០១៨ នៅប្រទេសកូរ៉េ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ២ រូប និងគ្រូបង្វឹកមួយរូប ជាលទ្ធផលដណ្តើមបានមេដាយមាសមួយគ្រឿង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី