
កីឡាករខ្សែបម្រើកណ្ដាលវ័យក្មេងរបស់ក្រុមជម្រើសជាតិកម្ពុជា និង ក្លឹប ជើងឯករងលីកកំពូលកម្ពុជា ក្រសួងការពាជាតិ ច្រឹង ពលរដ្ឋ អាចនិយាយបានជាកីឡាករខ្សែបម្រើល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ។
នាពេលថ្មីៗនេះមានពាក្យចចាអារាមមួយទាក់ទងទៅនិងកីឡាករ ច្រឹង ពលរដ្ឋ ដែលថាកីឡាកររូបនេះអាចនឹងផ្ទេរទៅកាន់ក្លឹប Valencia 3 ដែលប្រកបអាជីពនៅលើកទឹកដីស្ដេចបាល់ទាត់របស់ពិពភលោក ប្រទេសអេស្ប៉ាញ់ ដែលប្រកំពុងលេងនៅលីកទី ៣ របស់អេស្បាញ់ ( Second Division B ) ហើយអាចនិងចុះកុងត្រានាខែ មិថុនា ឆ្នាំ ២០១៨ ខាងមុននេះផងដែរ ។
ប្រសិនបើ កីឡាករ ច្រឹង ពលរដ្ឋ អាចនិងផ្ទេទៅកាន់លីកទី៣ របស់ប្រទេសអេស្ប៉ាញ់ពិតមែននោះ គឺមានន័យថាគាត់គឺជាកីឡាករដំបូងបង្អស់របស់កម្ពុជា ដែលបានទៅលេងនៅលីករបស់អេស្ប៉ាញ់ ដែលជាលីកមហាអំណាចបាល់ទាត់ពិភពលោក ។
បញ្ជាក់ផងដែរថាក្លឹប Valencia 3 គឺក៏ជាក្លឹបមួយ នៃក្លឹប Valencia ដែលកំពុងលេងនៅលីកកំពូលអេស្ប៉ាញ់ ( Laliga ) ដែលឥឡូវឈរនៅលេខទី ៣ និង កំពុងឈរនៅលើក្លឹប Real Madrid ផងដែរ ៕
បើសិនជាពត៌មាន ពិត ឬ មិនពិត ខាងគេហទំព័រ MerlPlus យើងខ្ញុំនិងជុំរាបតាមក្រោយបន្ថែមទៀត សូមអរគុណ !!!
ដោយ៖ Dara Hunii