ស្អាតកប់!! Galaxy Note 10 អាចនឹងបំពាក់កាម៉េរាចោះរន្ធលើអេក្រង់ ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ

15325

ចាប់តាំងពីចេញផ្សាយទូរស័ព្ទ Galaxy Note Edge កាលពី ៥ ឆ្នាំមុន ក្រុមហ៊ុន Samsung បានផ្តើមផ្តល់អត្តសញ្ញាណថ្មីមួយដល់ត្រកូល Note គឺជាស្មាតហ្វូនដែលមានរចនាបំពាក់នូវអេក្រង់កោង ។ ក្នុងឆ្នាំ ២០១៩ នេះម៉ូឌែល Galaxy Note 10 ក៏ត្រូវបានព្យាករណ៍នឹងរក្សាអត្តសញ្ញាណនេះដដែលតែសម្រួចផ្នែកអេក្រង់កោងនោះឱ្យខ្លាំងជាងមុនបន្ថែមទៀត ។

តាមការចែកចាយលើគណនី Ice Universe បានបង្ហាញថាសេរ៊ី Note ឆ្នាំ ២០១៩ ត្បិតពុំមានរូបភាពគំរូព្រាងបង្ហាញតែជឿជាក់ថា នឹងបំពាក់នូវអេក្រង់កោងខ្លាំងជាង Note 7 ពោលគឺកោងខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រត្រកូល Note ។

ជាងនេះទៅទៀតក៏នឹងចោះរន្ធកណ្តាលអេក្រង់មួយទុកដាក់ឡេនកាមេរ៉ាមុខ ខុសពីម៉ូឌែលទូរស័ព្ទ Galaxy S10 / S10 + ដែលប្រើប្រាស់នៅផ្នែកខាងចំហៀង ។ ប៉ុន្តែចំពោះដំណឹងលម្អិត តើកាមេរ៉ាមុខរបស់ Note 10 អាចបំពាក់មួយគ្រាប់ ឬពីរគ្រាប់ មិនទាន់មានការបង្ហើបច្បាស់លាស់នៅឡើយ ៕

ដោយ៖ ស្រស់

ប្រភព :
Techmoblog
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី