ថ្មីចែស!!! បុរសជនជាតិចិនម្នាក់ ត្រូវប៉ូលិសផាកពិន័យ ក្រោយពីញាំទុរេនហើយបើកបរ

10811

បុរសជនជាតិចិនម្នាក់ស្ទើរតែត្រូវប៉ូលិសផាកអស់ប្រាក់មួយចំនួន និងត្រូវដកហូតបណ្ណបើកបរផងក្រោយពីហូបទុរេនហើយបើកបរ ។ លោក Jiang ត្រូវបានប៉ូលិសក្រុង Nantong ខេត្ត Jiangsu បានហៅឈប់ដើម្បីវាស់ជាតិអាល់កុលកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩ ។ ប៉ូលិសបានរកឃើញថា គាត់មានជាតិអាល់កុលក្នុងឈាមចំនួន ៣៤ មីលីក្រាមលើ ១,០០០ មីលីលីត្រ ។

ផ្លែទុរេន

តាមច្បាប់នៅប្រទេសចិនអ្នកបើកបរត្រូវកំណត់ឱ្យមានជាតិអាល់កុលមិនលើពី ២០ មីលីក្រាមក្នុង ១,០០០ មីលីលីត្រឈាម ។ ករណីបុរសនេះលោកត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ប្រហែល ១៤៩ ដុល្លារអាមេរិក និងត្រូវដកបណ្ណបើកបរចំនួន ៦ ខែ ។ លោក Jiang បានជំទាស់ទៅនឹងការរកឃើញរបស់សមត្ថកិច្ចដោយអះអាងថាលោកមិនបានទទួលទានគ្រឿងស្រវឹងនោះទេ តែលោកបានទទួលទានផ្លែទុរេនមុនបើកបរ និងបានទាមទារទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តឈាម ។

លោក Jiang កំពុងធ្វើតេស្តឈាមរកជាតិអាល់កុល

ក្រោយធ្វើតេស្តរកឃើញថា មិនមានជាតិអាល់កុលក្នុងឈាមរបស់លោកនោះទេ ហេតុនេះប៉ូលិសបានទម្លាក់ការចោទប្រកាន់និងបានប្រគល់បណ្ណបើកបរជូនលោកវិញ ។ មិនអស់ចិត្តក្រុមប៉ូលិសបានសាកល្បងខ្លួនឯងដោយទទួលទានផ្លែទុរេន ហើយធ្វើតេស្តផ្លុំប្រដាប់វាស់ជាតិអាល់កុលភ្លាមនោះឃើញថា មានជាតិអាល់កុលក្នុងខ្លួនអ្នកធ្វើតេស្តរហូតដល់ ៣៦ មីលីក្រាមក្នុង ១,០០០ មីលីលីត្រឈាម ។ ប៉ូលិសពន្យល់ថា ទុរេនមានជាតិស្ករខ្ពស់ ហើយពេលវាទុំអាចបង្កើតជាជាតិអាល់កុលបាន ។ អ្នកប្រើបណ្តាញសង្គមនៅចិនបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនក្រោយហេតុការណ៍នេះថា៖ ” បើកបរកុំហូបទុរេន បើហូបទុរេនកុំបើកបរ ” ថែមទៀតផង ៕

ប៉ូលិសញាំទុរេនហើយធ្វើតេស្តដោយផ្ទាល់

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី