Facebook និង TikTok ត្រៀមវាយលុកទីផ្សាវៀតណាម បន្ទាប់ពី YouTube ជោគជ័យខ្លាំង

58393
  • យោងតាមរបាយការណ៍ចំនួនអ្នកប្រើបណ្ដាញសង្គម (Social Media) និងទម្រង់វីដេអូវេទិកាផ្សេងៗនៅវៀតណាមរកឃើញថា ចំនួនអ្នកមើល និង Live Stream Game ផ្សេងៗលើ YouTube បានជាប្រចាំមានចំនួនកើនឡើងខ្លាំងលើសពី ៨០% បើធៀបនឹង TikTok និងមុខងារវីដេអូលើ Facebook ។

    ប្រភពដដែលបានឱ្យដឹងទៀតថា បើគិតចំនួនអ្នកប្រើក្នុងជីវភាពជាក់ស្តែងនៅទីក្រុងធំៗរបស់វៀតណាមមាន ៤ នាក់កាន់ទូរសព្ទមើល YouTube បានយូរជាងគេដល់ទៅ ៣ នាក់ហើយ ។ ចំនួនសរុបទាំងអស់គិតត្រឹមខែមិនា ឆ្នាំ ២០១៩ កើនឡើងដល់ទៅ ១២ លាន (អ្នកប្រើ) ក្នុងមួយខែ ដែលក្នុងនោះអ្នកបង្កើតមាតិការមានចំនួន ១,០០០ ឆាណែលផ្លូវការ បូកទាំងអ្នកសិល្បៈអ្នកផលិតករល្បីៗ និង ឆាណែលរាយរងថែមទៀត ។ លើសពីនេះទៀតចំណែកទីផ្សារផ្សាយពាណិជ្ជកម្មលើវីដេអូក្នុង YouTube បានក៏ឡើងខ្លាំងដែរ ។

    ទោះជាយ៉ាងណាលោក ង្វៀន ឡឹមថាញ់ នាយកគ្រប់គ្រង TikTok ប្រចាំប្រទេសវៀតណាមបាននិយាយថា បើមើលលើទិន្នន័យ យើងមកថ្មីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែយើងចង់ក្លាយ TikTok ទៅជាកម្មវិធី (និន្នាការ) មានន័យថា មានកម្រិតប្រជាប្រិយភាពខ្ពស់ជាងគេសម្រាប់អ្នកលេងអ៊ីនធឺណិតមើលវីដេអូនៅវៀតណាម ឱ្យខ្លាំងជាងទម្រង់វីដេអូផ្សេងៗ និងរកទីផ្សារផ្សាយពាណិជ្ជកម្មឱ្យច្រើន ។ ក្រឡេកទៅកាលពីឆ្នាំ ២០១៨ ចំនួនអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកមានចំនួនជាង ៥៨ លាន (អ្នកប្រើ) បន្ទាប់ពី Facebook Watch បានប្រកាសចេញកាលពីចុងឆ្នាំ ២០១៧ និងធ្លាក់ចុះវិញក្នុងឆ្នាំ ២០១៩ នេះ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី