IG បានបិទ Like រូបបេះដូង បន្ទាប់ពីការកើនឡើងអ្នកបង្ហោះរូបភាពសិចស៊ីចង់បានចំនួន Like ច្រើនពេក

27387
  • ព្រឹត្តិការណ៍ F8 របស់ Facebook ដែលទើបនឹងបញ្ចប់ទៅកាលពីថ្មីៗនេះបានបង្ហើបចេញមុខងារថ្មីៗជាច្រើន ។ ក្នុងនោះដែរក៏មានមុខងារមួយលើបណ្ដាញសង្គម Instagram គឺកំពុងតេស្តចាប់ផ្ដើមបិទមិនឱ្យឃើញចំនួន Like រូបបេះដូងទៀតនោះទេ ។

    មូលហេតុនៃការធ្វើបែបនេះក៏ព្រោះតែចង់ឱ្យអ្នក Followers ផ្តោតលើអ្វីដែលមិត្តភក្តិអ្នកចែករំលែកទុកជាចំណេះដឹងមិនមែនផ្តោតលើចំនួន Like បានតិច ឬច្រើនដូចពីមុននោះទេ ។ គោលបំណងធំមួយទៀតគឺ Instagram ដែលចង់ឱ្យមានការប្រកួតប្រជែងប្រជាប្រិយភាពតាមវិធីផ្សេងក្រៅពីផុសរូបស៊ីចស៊ីរូបភាព ឬវីដេអូមិនមែនជាខ្លួនអ្នកដើម្បីចង់បាន Like និង Follwers ច្រើន ។

    មុខងារថ្មីនេះនឹងចាប់ផ្តើមសាកល្បងមុនគេនៅក្នុងប្រទេសកាណាដានៅសប្តាហ៍ក្រោយ ។ អំឡុងពេលតេស្តនេះ អ្នកឃើញតែចំនួនសរុបដែលបាន Like ពីមុនតែប៉ុណ្ណោះសម្រេាប់ម្ចាស់ Account ។ សម្រាប់ប្រទេសក្រៅពីនោះនៅអាចប្រើបានដដែលមិនទាន់បានផ្លាស់ប្តូរភ្លាមៗទេ ៕

    ដោយ៖ បូណា

    ប្រភព :
    petapixel
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី