កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលសារជាថ្មីទៀតក្រោយជំនួបកំពូលលើកទី ២ ជាមួយសហរដ្ឋអាមេរិកបរាជ័យ

17693

អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលព័ត៌មានហើយ អំពីការធ្វើតេស្តមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោនកំពុងតែតាមដានស្ថានការណ៍នេះបន្តទៅមុខទៀត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា កូរ៉េខាងជើងនាព្រឹកថ្ងៃ សៅរ៍ នេះបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរខាងកើតប្រទេស ឆ្ពោះទៅកាន់សមុទ្រជប៉ុន ហើយបើតាមយោធាកូរ៉េខាងត្បូង ការធ្វើតេស្តមីស៊ីលនេះបានប្រព្រឹត្តទៅនៅម៉ោងប្រមាណ ៩ ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ។

ហើយរហូតមកទល់ពេលនេះ ក្រុមមន្រ្តីយោធាកូរ៉េខាងត្បូង និងអាជ្ញាធរអាមេរិក កំពុងតែសហការគ្នាធ្វើការវិភាគ ដើម្បីកំណត់ព័ត៌មានលម្អិតរបស់គ្រាប់មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងខាងលើនេះ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី