អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី លេខ១ នៃពាននៅអូស្ត្រាលី

23392
  • អត្តពលិកកីឡាវាយសីកម្ពុជា បានត្រឹមលេខ ៤ ខណៈក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី ជាប់លេខ ១ បន្ទាប់ពីយកឈ្នះក្រុម ហ្វីលីពីន ៥ ទល់ ៣ នៃពាន Arafura Games 2019 នៅប្រទេសអូស្រ្តាលី ។

    តាមការបញ្ជាក់ពី លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសី បញ្ជាក់ទៀតថា កម្ពុជា បានត្រឹមលេខ ៤ ក្រោយចាញ់ ក្រុម Papua របស់ឥណ្ឌូនេស៊ី ៥ ទល់ ២ លើវិញ្ញាសាវាយគូរបុរស-នារី កម្ពុជាចាញ់ទាំង ២ វិញ្ញាសាទោលបុរសកម្ពុជាឈ្នះ ១  ចាញ់ ១ វិញ្ញាសាវាយទោលនារី កម្ពុជាឈ្នះ ១ ចាញ់ ១ រីឯវិញ្ញាសាវាយគូចំរុះកម្ពុជាបានចាញ់ដូចគ្នា ។ រីឯក្រុមហ្វីលីពីន ៣ ទល់ ៥ ក្រុម East Kalimantan របស់ឥណ្ឌូនេស៊ី ។

    លោក ជាម សុភា បានឱ្យដឹងថា តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិនេះ យើងសង្កេតឃើញថាសិទ្ធផលរបស់កីឡាករ កីឡាការិនី មានការកើនឡើងទាំងក្រុមជម្រើសរើសជាតិ និងក្រុមថ្នាល ហើយការប្រកួតនេះដែរ ក៏បានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស សម្រាប់អោយអត្តពលិកត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន ជាពិសេសព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ នៅកម្ពុជាផងដែរ ។

    សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅប្រទេសអូស្ត្រាលីឆ្នាំនេះ ទទួលបានប្រាក់ហោប៉ៅឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃធ្វើដំណើរសំបុត្រយន្តហោះ និងការស្នាក់នៅ ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធ សមាគម និងពីម្ចាស់ផ្ទះអូស្រ្តាលីផងដែរ ជាមួយគ្នានេះ ក្រុមកម្ពុជា នឹងត្រឡប់មកវិញនៅថ្ងៃនេះផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី