ស៊ុតៗដូចរន្ទះ!!! វិសាខា លត់ ខេត្ត កំពង់ចាម ១៤ៈ០ ខណះ កែវ សុខផេង រកបាន ៧ គ្រាប់ម្នាក់ឯង

18917

ក្រុមចំណូលថ្មី ខេត្តកំពង់ចាម ដែលឡើងមកលេងក្របខណ្ឌលីគកំពូលកម្ពុជា ( Metfone Cambodian League ) បានបន្តរងបរាជ័យធ្ងន់កសារជាថ្មីម្ដងទៀតក្រោយត្រូវក្រុមខ្លាំង វិសាខា បំបាក់ដោយលទ្ធផល ១៤-០ ក្នុងជំនួបប្រចាំសប្ដាហ៍ទី ៦ នៃលីគកំពូលកម្ពុជា ។

ការស៊ុតបញ្ចូលទីចំនួន ១៤ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ វិសាខា គឺរកបានដោយខ្សែប្រយុទ្ធឆ្នើមរបស់សមាជិកជម្រើសជាតិកម្ពុជា កែវ សុខផេង ចំនួន ៧ គ្រាប់, Skraparas Evangelos ២ គ្រាប់, ស៊ិន សុផាណាត់ ២ គ្រាប់, Nikolov Luben Gueorguiev ១ គ្រាប់, Pak Song Chol ១ គ្រាប់ និង សុខ សុវណ្ណ ១ គ្រាប់ ។

សូមបញ្ជាក់ផងដែរថា ក្រោយឈ្នះក្រុម អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ១-០ ក្នុងប្រកួតបើកឆាកមកក្រុម ខេត្តកំពង់ចាម បានរបូតគ្រាប់បាល់រហូតដល់ចំនួន ៤៦ គ្រាប់ ក្នុង ៥ ប្រកួតដែលមិនអាចស៊ុតចូលគេសូម្បី ១ គ្រាប់ពោលគឺ ចាញ់ក្រសួងការពារជាតិ ១១-០ , អង្គរថាយហ្គឺរ ១១-០ , ចាញ់បឹងកេត ៧-០ , ចាញ់យុវជនអាយុក្រោម ១៨ ឆ្នាំសាលាបាល់ទាត់ជាតិបាទីក្នុងលទ្ធផល ៣-០ និងចុងក្រោយចាញ់ វិសាខា ធ្ងន់កជាងគេរហូតដល់ ១៤ ទល់នឹង ០ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី