ម្ចាស់ក្លឹប Real Madrid កំពុងរារែកចិត្តចំណាយលុយ ២២៥ លានដុល្លារ ទិញកីឡាករកំពូលកូរម្នាក់

17101
  • លោក Zinedine Zidane នៅតែបន្តជំរុញឱ្យក្លឹបចុះហត្ថលេខានាំយកមិត្តរួមជាតិរបស់ខ្លួនគឺកីឡាករ Paul Pogba ពីក្លឹបបីសាចក្រហម Manchester United ប៉ុន្តែម្ចាស់ក្លឹបយក្សអេស្ប៉ាញលោក Florentino Perez នៅតែស្ទាក់ស្ទើរក្នុងការទិញយកខ្សែបម្រើសញ្ជាតិបារាំងរូបនេះដោយសារតែតម្លៃខ្លួន និងប្រាក់ឈ្នួលរបស់កីឡាកររូបនេះ ។

    កីឡាករវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ចូលទី ១៣ គ្រាប់ និងបញ្ជូនឱ្យគេស៊ុត ៩ លើកនៅក្របខ័ណ្ឌ Premier League នៅតែជាខ្សែបម្រើល្អបំផុតម្នាក់ក្នុងចំណោមខ្សែបម្រើល្អបំផុតនៅលើលោកនាពេលបច្ចុប្បន្ន ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា Pogba នៅតែជាបេក្ខភាពជួរមុខក្នុងចិត្តលោក Zidane ខណះតម្លៃខ្លួនរបស់គេរហូតដល់ ២០០ លានអឺរ៉ូ (ប្រហែល ២២៤ លានដុល្លារ) គឺជាឧបសគ្គដែលធ្វើឱ្យម្ចាស់ក្លឹបអធិរាជសកំពុងរារែកចិត្ត ។ លើសពីនេះទៅទៀតបើ Pogba ពិតជាផ្លាស់ទៅពិតប្រាកដមែនគេត្រូវតែកាត់ប្រាក់ខែពី ២០ លានដុល្លារក្នុង ១ ឆ្នាំ ឬ ១,៦ លានដុល្លារក្នុងមួយខែរបស់គេបច្ចុប្បន្ន ។

    ម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions League ១៣ សម័កាលមួយនេះគ្មានឆន្ទៈក្នុងការចំណាយប្រាក់បែបនោះទេ ប៉ុន្តែប្រសិនបើលោក Zidane នៅតែទទូចចង់បានពួកគេអាចនឹងចរចាជាមួយ Man Utd នាពេលអនាគតស្របពេលដែល Pogba កំពុងធ្វើឱ្យលោក Ole Gunner Solskjaer ក្រញ៉ាញ់ខួមិនចាញ់ពេលដែលរូបគេធ្វើស៊ីលោក Jose Mourinho នោះឡើយ ៕

    ដោយ៖ តារា

    ប្រភព :
    Sports Keeda
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី