ក្នុងចំណោមប្រធានាធិបតីសហរដ្ឋអាមេរិកទាំង ៤៥ រូបមានតែ ១ រូបប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត

107270
  • ក្នុងចំណោមប្រធានាធិបតីសហរដ្ឋអាមេរិកទាំង ៤៥ រូបមានតែ ១ រូបទេដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត គាត់គឺជាប្រធានាធិបតីទី ២៨ នៃសហរដ្ឋអាមេរិកលោក Woodrow Wilson ។

    លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ១៨៨៦ ពីសាកលវិទ្យាល័យ Johns Hopkins កំឡុងពេលដែលលោកមានអាយុ ៣០ ឆ្នាំ ។ លោកបានបង្រៀនអស់ជាច្រើនឆ្នាំហើយថែមទាំងបានធ្វើជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ Princeton ថែមទៀតផង ។ កំឡុងពេលដែលលោកបានធ្វើជាសកលវិទ្យាធិការនេះហើយជាពេលដែលលោកបានទទួលបានកេរ្តិ៍ឈ្មោះ និងកិត្តិយសពីប្រជាជាតិអាមេរិកតាមរយៈការដាក់ចេញនូវការកែទម្រង់គោលនយោបាយមួយចំនួន ។

    លោក Wilson បានដឹកនាំសហរដ្ឋអាមេរិកចំនួន ២ អាណត្តិពោលពីឆ្នាំ ១៩១៣ ដល់ឆ្នាំ ១៩២១ ។ ក្នុងរជ្ជកាលរបស់លោកសហរដ្ឋអាមេរិកបានប្រឡូកចូលក្នុងសង្គ្រាមលោកលើកទី ១ ហើយលោកបានតាក់តែងចេញនូវគោលការណ៍ ១៤ ចំណុចក្រោយចប់សង្គ្រាមព្រមទាំងផ្ដួចផ្ដើមបង្កើតអង្គការសង្គមប្រជាជាតិទៀតផង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី