ក្រុមបុរាណវិទ្យា បានរកឃើញឆ្អឹងមនុស្សបុរាណចម្លែកអាយុកាលជាង ១២,០០០ ឆ្នាំនៅបាតរូងក្រោមទឹក

13365

ឆ្អឹងសត្វ និងឆ្អឹងមនុស្ស ដ៏ច្រើនពោរពាសរួមមាន ឆ្អឹងចចករាងដូចឆ្កែ ឆ្អឹងសត្វដូចដំរី ខ្លារខិនរាងតូចដូចឆ្មា និង សត្វចម្លែកដទៃទៀតត្រូវបានគេរកឃើញកប់នៅក្នុងផ្នូរបុរាណមួយនៅបាតរូងក្រោមទឹកនៅក្នុងប្រទេសម៉ិកស៊ិក ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian Today ចុះផ្សាយកាលពីថ្ងៃសុក្រ ។

ក្រុមអ្នកជំនាញបាននិយាយថា៖ ” ផ្នូរហ្វូស៊ីលនេះត្រូវបានគេថែរក្សាយ៉ាងម៉ត់ចត់ រួមទាំងឆ្អឹងមនុស្ស និងលលាដ៍ក្បាលដ៏ធំមួយដែលមានអាយុកាលជាង ១២,០០០ ឆ្នាំ ” ។

Hoyo Negro គឺជាកន្លែងដែលរកឃើញហ្វូស៊ីលនេះ ហើយក៏ជារណ្តៅចុងក្រោយដែលបន្សល់ទុកពីយុគថ្មបំបែកមុនពេលដែលវា ត្រូវបានបំពេញដោយទឹកក្រោយពីឆ្លងកាត់ពេលវេលា និងធម្មជាតិ ។ សត្វទាំងនោះត្រូវបានគេសន្មតថា ត្រូវបានគេបោះចូលរណ្តៅជម្រៅ 60 ម៉ែត្រមុនពេលដែលពួកវាស្លាប់​ ៕

ដោយ៖ សំណាង

ប្រភព :
Russian Today
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី