កំពូលរឿងទាំង ៥ ដែលគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរឿង Avengers: Enggame ត្រូវបានបញ្ចប់

14919

សម្រាប់ហ្វេនៗ Marvel ភាគច្រើនតែងតែឆ្ងល់ហើយថាចុះបន្ទាប់ពីរឿង Avengers: Enggame ត្រូវបានបញ្ចប់ តើផលិតកម្ម MCU នឹងផលិតខ្សែភាពយន្ត Superhero បែបនេះបន្តទៀតដែរឬទេ? ឈប់ឆ្ងល់ទៀតទៅអីចឹងព្រោះថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកនូវរឿងទាំង ៥ ដែលនឹងចេញបន្ទាប់ពីរឿង Avengers: Endgame ។

១/ រឿង Spider-Man: Far From Home

រឿងនេះអាចជារឿងតភាគបន្ទាប់ពីរឿង Avengers: Endgame ដែលនិយាយអំពីជីវិតរបស់ Spider-Man ត្រូវវិលត្រលប់ទៅសាលារៀនវិញ ហើយបានជួបនឹង Nick Fury ដើម្បីបង្ក្រាបតួអង្គចិត្តអាក្រក់បន្តទៀត ។ ថ្ងៃចាក់បញ្ចាំងនៅរោងកុន៖ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៩ (នៅអាមេរិក)

២/ រឿង Black Widow

រឿងនេះគឺជារឿងជីវិតរបស់ Natasha ឬ Black Widow ដែលនិយាយអំពីជីវិតរបស់នាងមុនពេលនាងចូលរួមក្រុម Avengers ។ ថ្ងៃបញ្ចាំងនៅរោងកុន៖ ឆ្នាំ ២០២០

៣/ រឿង Black Panther 2

រឿង Black Panther កាលពីឆ្នាំមុន គឺជារឿងដ៏ជោគជ័យមួយដែលរឿងនេះបានឈ្នះពានរង្វាន់អូស្កាចំនួន ៣ ជាប់ៗគ្នា ហើយរឿងនេះអាចរកចំណូលបានរហូតដល់ទៅ ១,៣ ពាន់លានដុល្លារ ។ រឿង Black Panther 2 ត្រូវបានរំពឹងថាចាប់ផ្តើមផលិតនៅក្នុងចុងឆ្នាំ ២០១៩ ឬដើមឆ្នាំ ២០២០ នេះហើយ ។ ខណះចំពោះថ្ងៃចាក់បញ្ចាំងនៅរោងកុនវិញយើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ ។

៤/ រឿង Shang-Chi

Shang-Chi គឺជារឿងក្បាច់គុនថ្មីរបស់ Marvel បើទោះបីរូបគេគ្មានមហាអំណាចដូចជាតួអង្គដទៃទៀតពិតមែន ប៉ុន្តែគេគឺមានក្បាច់គុនខ្លាំងហើយរឿងនេះក៏ត្រូវបានរំពឹងថា គឺជារឿងដំបូងគេបង្អស់សម្រាប់ជនជាតិអាស៊ីដើរតួឯកនៅក្នុងរឿង Marvel ផងដែរ ។ ដោយឡែកចំពោះថ្ងៃចាក់បញ្ចាំងនៅរោងកុនវិញយើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ ។

៥/ Doctor Strange 2

រឿង Doctor Strange កាលពីឆ្នាំ ២០១៦ ពិតជាទទួលបានជោគជ័យ និងការគាំទ្រខ្លាំងមែនទែនពីសំណាក់ហ្វេនជាច្រើននៅជុំវិញពិភពលោក ។ ដូច្នេះរឿងនេះនឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំ ២០២០ ហើយត្រូវបានរំពឹងថា នឹងចាក់បញ្ចាំងនៅក្នុងរោងកុននៅខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី