ផ្លូវការ!!! Firmino នឹងត្រូវអវត្តមានទាំងស្រុងក្នុងជំនួបជើងទី២ UCL ពេលប៉ះ Barcelona

13660
  • Roberto Firmino នឹងត្រូវអវត្តមានទាំងស្រុងក្នុងការប្រកួតរវាងក្លឹប Liverpool ប៉ះជាមួយក្លឹប FC Barcelona នៅក្នុងកីឡដ្ឋាន Anfield ក្នុងជំនួបជើងទី ២ វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Jurgen Klopp ក្រោយពីការទទួលជ័យជម្នះ ៣-២ លើក្រុម Newcastle ។

    ការអវត្តរបស់ Roberto Firmino ក្នុងជំនួបដ៏សំខាន់នេះគឺដោយសារបញ្ហាសាច់ដុំ ។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនម្ដងរួមមកហើយកាលថ្ងៃពុធនៅពាក់កណ្តាលតង់ទី ២ នៃវគ្គ ១/៤ នៃក្របខ័ណ្ឌ Champions League ជើងទីមួយនៅកីឡដ្ឋាន Camp Nou ដែលហងក្រហម Liverpool ភ្លាត់ចាញ់ Barcelona ០-៣ ។

    ប៉ុន្តែលោក Jurgen Klopp បានបញ្ជាក់ថា Firmino អាចនឹងបង្ហាញវត្តមានក្នុងជំនួបចុងក្រោយនៃការប្រកួតក្របខ័ណ្ឌ Premier League ទល់នឹងក្រុម Wolverhampton Wanderers បាន ។ អ្នកចាត់ការរូបនេះបាននិយាយថា៖ ” គាត់ ( Firmino ) នឹងមិនត្រៀមខ្លួនសម្រាប់ថ្ងៃអង្គារនោះទេ ហើយអ្នកឯទៀតនឹងមានវត្តមាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី