ចប់!! ក្រុមបាតតារាង Huddersfield ទាញទម្លាក់ Man Utd ចេញពីកៅអី UCL រដូវកាលក្រោយ

19432
  • ក្លឹបបិសាចក្រហម Manchester United បាត់បង់ឱកាសប្រជែងដណ្ដើមកៅអីក្រុមកំពូលទាំង ៤ ទៅហើយ បន្ទាប់ពីជំនួបប្រចាំសប្ដាហ៍ទី ៣៧ នៅក្នុងក្របខ័ណ្ឌ Premier League ដោយបានត្រឹមតែស្មើគ្នាជាមួយក្រុម Huddersfield Town ក្នុងលទ្ធផល ១-១ កាលពីយប់មិញនេះ ។

    ក្រុមរបស់លោក Ole Gunnar Solskjaer ជាអ្នកបើកការនាំមុខមុនដោយកីឡាករ Scott McTominay នៅនាទីទី ៨ ប៉ុន្តែនាទីទី ៦០ ក្នុងតង់ទីពីរក្រុមម្ចាស់ផ្ទះ Huddersfield ក៏តាមស្មើបានវិញសម្រេចគ្រាប់បាល់ពីកីឡាករ Isaac Mbenza ។ បើទោះបីជាក្រុមបិសាចក្រហម មានសាច់បាល់លេងច្រើនជាងក៏ពិតមែន ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បន្ថែមលើក្រុម Huddersfield បានឡើង ខណះបញ្ចប់ការប្រកួតស្មើរគ្នា ១-១ ។

    ការទទួលបាន ១ ពិន្ទុសម្រាប់ Man Utd មិនមែនជារឿងល្អទេ ព្រោះពួកគេបាត់បង់ឱកាសប្រជែងយកកៅអី Top-4 ជាមួយក្លិប Tottenham Hotspurs ទៅហើយ ដោយនៅសល់តែឱកាសប្រជែងទៅលេងក្របខ័ណ្ឌ Europa League ស្វ័យប្រវត្តិរដូវកាលក្រោយប៉ុណ្ណោះ ខណះបច្ចុប្បន្នឈរនៅលេខរៀងទី ៦ ចំណែកឯក្រុម Huddersfield Town ត្រូវលាលីគកំពូលអង់គ្លេសទៅក្របខ័ណ្ឌ Championship ( លីគទី ២ អង់គ្លេស ) នារដូវកាលក្រោយហើយ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី