អ្នកកំពុង Crush និងកំពុងជិះ Lexus NX ទាំងអស់គ្នា តិចអត់ដឹងថាគេផលិតនៅប្រទេសណា?

16028
  • រថយន្ត Lexus NX ដែលបង្ហាញវត្តមានព្រោងព្រាតនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះភាគច្រើនគឺមានប្រភពចេញពីសហរដ្ឋអាមេរិក ។ កត្តានេះធ្វើឱ្យមនុស្សភាគច្រើនយល់ថា រថយន្តប្រភេទ SUV ខ្នាតតូចនេះផលិតនៅរោងចក្រសហរដ្ឋអាមេរិកផ្ទាល់ ។

    ប៉ុន្តែតាមពិតទៅរថយន្តម៉ូដែលនេះមានផលិតតែនៅរោងចក្រ Toyota នៅប្រទេសជប៉ុន ដែលមានទីតាំងនៅក្រុង Miyawaka នៃខេត្ត Fukuoka ដោយរោងចក្រមានឈ្មោះថា Miyata ។ រថយន្តនេះមានប្រជាប្រិយភាពខ្លាំងគេនៅសហរដ្ឋអាមេរិក ដោយនៅឆ្នាំដំបូង (ឆ្នាំ ២០១៥) អាចលក់បានសរុបចំនួន ៤៣ ៧៦៤ គ្រឿង និងបន្តកើនឡើងជាបន្តបន្ទាប់ ។ ក្រោយមានការបណ្ដាក់ទុនរាប់រយលានដុល្លាររថយន្តម៉ាក Lexus NX ដែលលក់លើទីផ្សារអាមេរិកខាងជើង នឹងត្រូវផលិតឡើងនៅរោងចក្រ Toyota ក្នុងក្រុង Cambridge ខេត្ត Ontario ប្រទេសកាណាដា ចាប់ពីឆ្នាំ ២០២២ តទៅហើយ ។

    បើផ្អែកតាមកាលបរិច្ឆេទដែលក្រុមហ៊ុន Toyota បានផ្ដល់ឱ្យនេះមានន័យថា រោងចក្រក្នុងខេត្ត Ontario ប្រទេសទំនងជាមិនផលិតរថយន្ត NX ស៊េរីបច្ចុប្បន្ននេះទេ ។ ផ្ទុយទៅវិញវាអាចនឹងផលិតរថយន្ត NX ស៊េរីថ្មី ឬរថយន្ត NX ជំនាន់ទីពីរតែម្ដង ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី