បន្ទាប់ពីគ្មានកៅអីលេងនៅ UCL រដូវកាលក្រោយ កីឡាករ Man Utd ទាំងអស់ត្រូវកាត់ប្រាក់ឈ្នួល ២៥%

6038
  • បន្ទាប់ពីមិនអាចដណ្ដើមកៅអីលេងក្របខ័ណ្ឌ UEFA Champions League នារដូវកាលក្រោយ ក្រុមកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ទាំងអស់នឹងត្រូវកាត់ប្រាក់ឈ្នួល ២៥% បន្ទាប់ពីពួកគេមិនអាចជួយក្រុមមានកៅអីលេងនៅក្នុងពានលំដាប់ទីមួយរបស់អឺរ៉ុបនេះបាន ។

    ក្នុងកិច្ចសន្យាបានសរសេរយ៉ាងច្បាស់ថា ប្រសិនបើកីឡាករមិនអាចជួយក្រុមឱ្យលេងពានរង្វាន់ UEFA Champions League បាននោះទេ ពួកគេនឹងត្រូវកាត់ប្រាក់ឈ្នួល ២៥% ហើយកីឡាករមួយចំនួនក៏មិនអាចទទួលបានប្រាក់រង្វាន់ផងដែរ ។ តួយ៉ាងដូចជា Pogba ជាដើមនឹងត្រូវបាត់លុយអស់ប្រមាណជិត ២ លានផោន ព្រោះមិនអាចជួយក្រុម Man Utd ឱ្យបានលេងនៅ Champions League នារដូវកាលក្រោយបាន ។

    ការមិនបានលេងធ្វើឱ្យ Manchester United បាត់បង់ប្រាក់ប្រមាណជាង ៦៤ លានផោន ទៅលើសិទ្ធិលក់ផ្សាយតាមទូរទស្សន៍ ។  ខណៈដែលកុងត្រារបស់ក្រុមហ៊ុន Adidas វិញក៏នឹងត្រូវកាត់បន្ថយដែរ ដោយអាចកាត់ ២០ លានផោនទៅលើកុងត្រា ៧៥០ លានផោនរបស់ពួកគេ ៕

    ដោយ៖ តារា

    ប្រភព :
    Dailymail
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី