ជឿអត់ថា Pilot នៅវៀតណាមទទួលបានប្រាក់ខែតិចជាង Pilot នៅខ្មែរជិតដល់ ៤ ដងឯណោះ

22917

យោងតាមសារព័ត៌មានវៀតណាម VNExpress បានឱ្យដឹងថា អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines អាចរកចំណូលបានជាមធ្យមចំនួន ១៣២ លានដុង (ប្រហែល ៥ ៧០០ ដុល្លារ ) ក្នុងមួយខែ ខណៈចំនួននេះកើនឡើង ៩% បើធៀបនឹងឆ្នាំមុន ។

ជាមួយគ្នានេះកាពីតែនរបស់ក្រុមហ៊ុន VietJet Air អាចរកចំណូលបានជាមធ្យម ១៨០ លានដុង (ប្រហែល ៧ ៧០០ ដុល្លារ ) ក្នុងមួយខែ ខណៈក្រុមហ៊ុន Vietnam Airlines បានត្រឹមតែ ១២១ លានដុង (ប្រហែល ៥ ២០០ ដុល្លារ) ប៉ុណ្ណោះ ។ ក្រៅពីនេះក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific ដែលជាក្រុមហ៊ុន Vietnam Airlines ផ្តល់ជូនប្រាក់ខែមធ្យមពី ១១០ ទៅ ១៦០ លានដុង (ប្រហែលពី ៤ ៧០០ ទៅ ៦ ៨០០ ដុល្លារ) ដោយផ្អែកលើចំនួនម៉ោងនៃការហោះហើរ និងរយៈពេលធ្វើការ ។

ចំណែកឯអ្នកបម្រើនៅលើយន្តហោះរបស់ក្រុមហ៊ុន Vietnam Airlines អាចរកចំណូលជាមធ្យមបានត្រឹមតែ ២៨ លានដុង (ប្រហែល ១ ២០០ ដុល្លារ) ក្នុងមួយខែប៉ុណ្ណោះ ៕

ដោយ៖ រ៉ាយូ

ប្រភព :
vnexpress
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី