ទីបំផុត បុរសមាឌធំបំផុតនៅលើផែនដីដែលមានរហស្សនាមថា សេចយក្សអ៊ីរ៉ង់ រកគូរវ៉ៃជាមួយបានហើយ

10111

បុរសអ្នកហាត់កាយវប្បកម្មដែលមានទម្ងន់ប្រមាណ ១៧៦,៩ គីឡូក្រាម ឬមានរហស្សនាមហៅក្រៅថា«ស្តេចយក្សអ៊ីរ៉ង់»បានប្រកាសកាលពីពេលថ្មីៗនេះលោកត្រៀមនឹងឡើងសង្វៀនវាយក្នុងទ្រុង MMA នៅក្នុងឆ្នាំនេះដោយដៃគូប្រកួតរបស់លោកត្រូវបានគេដឹងថាមកពីប្រទេសប្រេស៊ីល ។

ស្តេចយក្សអ៊ីរ៉ង់

លោក SajadGharibi បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកត្រូវគេស្គាល់ពេញបណ្តាញសង្គមដោយសារតែទំហំរាងកាយដ៏ធំរបស់លោកជាមួយនឹងកម្ពស់ប្រមាណ ១,៨៧ ម៉ែត្រ ហើយរាងកាយលោកពោរពេញដោយសាច់ដុំដ៏រឹងមាំដែលមើលទៅលោកពិតជាគួរឱ្យខ្លាចយ៉ាងខ្លាំង ។ គេជឿថាគ្មាននរណាម្នាក់ហ៊ានឡើងរេញជាមួយនឹងលោក Sajad ទេ តែពេលនេះលោកអាចរកបានដៃគូប្រកួតបានហើយដោយការប្រកួតរបស់លោកនឹងកើតឡើងក្នុងឆ្នាំនេះ ។

មិនទាន់ដឹងពីអត្តសញ្ញាណជាក់លាក់របស់ដៃគូរបស់លោក Sajad ទេ តែគេជឿថាដៃគូរប្រកួតរបស់លោកប្រហែលជាលោក Romario Dos Santos Alves ដែលមានរហស្សនាមក្រៅថា «ស្តេចយក្សប្រេស៊ីល» ។ មហាជនជាច្រើនកំពុងរង់ចាំការបញ្ជាក់ពីការប្រកួតឱ្យបានច្បាស់លាស់ ហើយម្នាក់ៗពិតជាចង់ឃើញស្តេចយក្សនេះឡើងប្រកួតក្នុងសង្វៀនជាខ្លាំង ៕

ស្តេចយក្សប្រេស៊ីល

ដោយ៖ តារា

ប្រភព :
Dailymail
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី