លង់ហើយ!! Mercedes បញ្ចេញគំរូរថយន្តមួយម៉ូដែលរចនាបែបបុរាណ តែប្រណិត និងទំនើបខ្លាំង

35379
  • ក្រុមហ៊ុនរចនាគំរូរថយន្តមួយហៅថា Obendorfer បានបង្ហាញរថយន្តគំរូម៉ាក Mercedes-Benz Icon E Concept ដែលរចនាឡើងផ្អែកលើម៉ូដែល E-Class បច្ចុប្បន្នលាយលំនឹងការរចនាបែបបុរាណទាំងផ្នែកខាងក្រៅ និងខាងក្នុង ។

    Icon E Concept នោះបានបំពាក់ប៉ាណាខាងមុខដ៏ធំមួយជាមួយនឹងចង្កៀងមុខបញ្ឈរយ៉ាងទាក់ទាញ ប៉ុន្តែមើលទៅរឹតតែកាច ។ ចំណែកឯយ៉ាន់កង់របស់វាវិញមានពណ៌ដូចតួរថយន្តលាយលំនឹងក្រូមេយ៉ាងស្រស់ស្អាត ។ បើក្រឡេកទៅមើលផ្នែកខាងក្រោយវិញក៏ស្រដៀងទៅនឹងម៉ូដែល E-Class ដែរតែមើលទៅបែបសាមញ្ញ ។

    ផ្នែកខាងក្នុងរបស់ Icon E Concept បានបំពាក់អេក្រង់ភ្លោះដ៏ធំទី ២ សម្រាប់កុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្តដូច E-Class ដែរ ។ អ្វីដែលខុសប្លែកនោះគឺការរចនា និងរៀបចំកាប៊ីនខាងក្នុងរថយន្តតែម្តងដែលមើលទៅកាន់តែសាមញ្ញ ប៉ុន្តែពោរពេញដោយភាពប្រណីត ៕

    ដោយ៖ បូណា

    ប្រភព :
    carscoops
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី