
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ, ១៤ឆ្នាំ និង ជើងឯកនារី ទូទាំងប្រទេសបានបញ្ចប់ជាស្ថាពរ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី១៧ មីនា។
ជាលទ្ធផល តំណែងជើងឯក U16 បានទៅលើសាលាបាល់ទាត់ជាតិបាទី, ជើងឯក U14 បានទៅលើក្រុមខេត្តព្រៃវែង និង បាត់ដំបងបានជើងឯកនារី ។
ការប្រកួតបាល់ទាត់យុវជនទូទាំងប្រទេសនេះប្រព្រឹត្តទៅតាំងពីថ្ងៃ១៩ ខែវិច្ឆិកា ដោយ យុវជន U16 មាន១៤ក្រុម, U14 មាន១៤ក្រុម និង នារីមាន១២ក្រុមចូលរួម៕
ដោយ៖ Dara Hunii