ផ្ទុះការរិះគន់ខ្លាំងពេក ប្រ៊ុយណេ សម្រេចផ្អាកទោសប្រហារជីវិតដោយគប់ដុំថ្មសម្រាប់ការស្រឡាញ់ភេទដូចគ្នា

20505

ប្រទេសប្រ៊ុយណេ បានសម្រេចផ្អាកទោសប្រហារជីវិតដោយគប់ដុំថ្មសម្រាប់ការស្រឡាញ់ ឬ រួមភេទដូចគ្នា និងការផិតក្បត់ បន្ទាប់ពីទទួលរងការរិះគន់ពីក្រុមសិទិ្ធមនុស្ស និងមនុស្សជាច្រើនជុំវិញពិភពលោក ។ ស្តេចស៊ុលតង់ Hassanal Bolkiah បានប្រកាសអំពីការផ្អាកនេះកាលពីថ្ងៃអាទិត្យទី ០៥ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ។

សូមរំឭកឱ្យដឹងថា កាលពីខែមេសា ប្រទេសប៊្រុយណេ បានដាក់ច្បាប់ប្រហារជីវិតដោយគប់ដុំថ្មចូលជាធរមាន ចំពោះការស្រឡាញ់ភេទដូចគ្នា, ការរួមភេទតាមរន្ធគូទ, ប្តីប្រពន្ធផិតក្បត់គ្នា និងការរំលោភ ។ ស្តេចស៊ុលតង់ Bolkiah បានឱ្យដឹងថា ច្បាប់នេះគ្មានបំណងធ្វើឱ្យមានអំពើឃោរឃៅកើតឡើងនោះទេ ប៉ុន្តែវាត្រូវបានបង្កើតដើម្បីការពារជីវិត និងសាសនាប៉ុណ្ណោះ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី