អូនខុសហើយ!! Luis Suarez ៖ បើខ្ញុំស៊ុតបញ្ចូលទីម្ដងទៀត ខ្ញុំនឹងមិនអបអរដូចកាលពីមុនឡើយ

14625
  • Luis Suarez បាននិយាយថា ខ្លួននឹងមិនអបអរគ្រាប់បាល់ដូចកាលពីជើងទីមួយនោះទេ ប្រសិនបើខ្លួនអាចស៊ុតបញ្ចូលទីលើក្រុមហង្សក្រហម Liverpool ក្នុងជំនួបជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ក្នុងរាត្រីនេះ ។

    Suarez បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកឱ្យ Barcelona ក្នុងការទទួលជ័យជម្នះ ៣-០ នៅក្នុងទឹកដី Camp Nou កាលពីសប្តាហ៍មុន ខណៈដែល Lionel Messi ស៊ុតបាន ២ គ្រាប់ម្នាក់ឯង ។ អ្នកគាំទ្រ Liverpool ខ្លះមានការខកចិត្តខ្លាំងចំពោះកីឡាករ Suarez ដែលបានចំណាយពេល ៣ ឆ្នាំកន្លះនៅក្នុងក្លឹប Liverpool ប៉ុន្តែរូបគេបែជាអបអរទៅវិញ បន្ទាប់ពីស៊ុតបញ្ចូលទីលើអតីតក្លឹបរបស់ខ្លួន ។ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះបានធ្វើការសុំទោសចំពោះអ្នកគាំទ្រហង្សក្រហម Liverpool មុនពេលចាប់ផ្តើមការប្រកួតជើងទី ២ នេះ ហើយគាត់បានបញ្ជាក់ថា ខ្លួននឹងព្យាយាមធ្វើការអត់ធ្មត់ ប្រសិនបើរូបគេអាចរកគ្រាប់បាល់បានម្តងទៀតក្នុងជំនួបយប់នេះនៅឯទឹកដី Anfield ។

    Suarez បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” មនុស្សដែលស្រឡាញ់កីឡាប្រភេទនេះដឹងពីសារៈសំខាន់នៃការរកគ្រាប់បាល់នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ ខ្ញុំមានការគោរពទាំងអស់នៅក្នុងពិភពលោកសម្រាប់អ្នកគាំទ្រ Liverpool ។ ខ្ញុំសូមអរគុណដល់ពួកគេណាស់ ។ ប្រសិនបើខ្ញុំរកគ្រាប់បាល់ម្ដងទៀតទល់នឹង Liverpool នៅទីនេះ ខ្ញុំនឹងមិនអបអរដូចកាលពីមុននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី