សហរដ្ឋអាមេរិក គ្រោងបញ្ជូនកងកម្លំាងនាវាផ្ទុកយន្ដហោះចម្បាំងទៅតំបន់មជ្ឈិមបូព៌ា

15584

សហរដ្ឋអាមេរិក មានគម្រោងបញ្ជូនកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង និងកងអង្គភាពយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនេះជាសារព្រមានមួយផ្ញើជូនប្រទេសអ៊ីរ៉ង់ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ។

បច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានជួបភាពតានតឹងយ៉ាងខ្លាំង ក្រោយសហរដ្ឋអាមេរិកចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម និងព្រមានបិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ផងដែរ ខណៈទីក្រុងតេហេរ៉ង់ បានអះអាងថា នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារជាតិ និងផលប្រយោជន៍របស់ខ្លួន ប្រឈមមុខនឹងមុខនឹងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ លោក បូលតុន បានកត់សម្គាល់ទៀតថា សហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបដោយកម្លាំងយោធា បើសិនជាទីក្រុងតេហេរ៉ង់ បើកការវាយប្រហារលើសម្ព័ន្ធមិត្ត ឬបំផ្លាញផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី