ស្ទើរមិនគួរឱ្យជឿថា នៅវៀតណាម Camry ២០១៩ លក់ក្នុងតម្លៃថោកជា Camry ២០១៨ សោះ

7185

រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០១៩ ទើបតែប្រកាសដាក់លក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមជាមួយនឹងតម្លៃចាប់ពី ៤៤,០០០ ដុល្លារដល់ ៥១,៨០០ ដុល្លារ ដែលតម្លៃនេះថោកជាងសេរ៊ីឆ្នាំ ២០១៨ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺតម្លៃរថយន្តកាមរីស៊េរីឆ្នាំ ២០១៩ នេះគឺថោកជាងរថយន្តម៉ូដែល Camry ស៊េរីឆ្នាំ ២០១៨ ដែលមានតម្លៃចាប់ពី ៤៣,០០០ ដុល្លារដល់ ៥៦,១០០ ដុល្លារទៅទៀត ។ រថយន្តប្រភេទ Sedan ដ៏ពេញនិយមរបស់ Toyota Camry ដែលទទួលបានការរចនារូបរាងផ្នែកខាងក្រៅ និងខាងក្នុងថ្មីទាំងស្រុងដាក់លក់នៅប្រទេសវៀតណាមនេះបាននាំចូលពី ប្រទេសថៃដោយមានចំនួន ២ ម៉ូដែលគឺ ២.០G និង ២.៥G ។ ថ្វីបើតម្លៃថោកជាងស៊េរីមុនមែន ប៉ុន្តែរថយន្តម៉ូដែល Camry ស៊េរីថ្មីនេះបានបំពាក់បច្ចេកវិទ្យាជាច្រើនដែលស៊េរីមុនមិនមាន ។ លោក Toru Kinoshita អគ្គនាយកក្រុមហ៊ុន Toyota Vietnam បានឱ្យដឹងថា ការទម្លាក់តម្លៃនេះត្រូវបានសម្រេចដោយផ្នែកទីផ្សារផ្ទាល់តែម្ដង ។

សូមបញ្ជាក់ផងដែរថា រថយន្តម៉ាក Toyota Camry ២.០G ប្រើប្រាស់ម៉ាស៊ីនសាំង ២.០ លីត្រទំហំ ៤ ស៊ីឡាំង បង្កើតបានកម្លាំង ១៦៥ សេះ​ ខណៈម៉ាស៊ីន Camry ២.៥G ប្រើម៉ាស៊ីនសាំង ២.៥ លីត្រទំហំ ៤ ស៊ីឡាំងបង្កើតកម្លាំងបាន ១៧៨ សេះ ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី