
ខ្សែប្រយុទ្ធ Lionel Messi បានជួយដល់កីឡាករ Ousmane Dembele ក្នុងការរកគ្រាប់បាល់ពេលប៉ះទង្គិចជាមួយក្លឹបតោខៀវ Chelsea នៅ Camp Nou ។
កីឡាករវ័យក្មេងរូបនេះកំពុងធ្វើឱ្យប្រសើរឡើងនូវការលេងរបស់គាត់ដែលបានបង្ហាញពីទម្រង់លេងដ៏ល្អបំផុតរបស់គាត់ក្រោមការជួយជ្រោមជ្រែងរបស់ Messi និង ជាពិសេស Gerard Pique ។
Ronaldinho គឺជាកីឡាករដែលបានជួយដល់ Messi ក្នុងការរកគ្រាប់បាល់លើកដំបូងរបស់គាត់នៅឯក្លឹប Barcelona ។ វាបានកើតឡើងនៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០០៥ ទល់នឹងក្លឹប Albacete ៕
ដោយ៖ Dara Hunii