អាមេរិក គំរាមដំឡើងពន្ធសារ ២៥% លើទំនិញរបស់ចិន ខណៈកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីហាក់មិនដំណើរការ

4854

ទីក្រុងវ៉ាស៊ីនតោន នឹងដំឡើងពន្ធគិតជាទឹកប្រាក់ស្មើនឹង ២០០ ពាន់លានដុល្លារលើផលិតផលរបស់ចិន ដោយផ្អែកលើដំណើរការយឺតយ៉ាវពេកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុន ។

ប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើរបស់លោកថា ពន្ធ ១០ ភាគរយលើផលិតផលមួយចំនួនរបស់ចិន អាចនឹងត្រូវដំឡើងដល់ ២៥ ភាគរយនៅថ្ងៃសុក្រសប្ដាហ៍នេះ រីឯផលិតផលចិនដែលមិនជាប់ពន្ធគិតជាទឹកប្រាក់ ៣២៥ ពាន់លានដុល្លារ ក៏អាចត្រូវនឹងប្រឈមមុខនឹងជាប់កតាព្វកិច្ចបង់ពន្ធ ២៥ ភាគរយផងដែរ ។

គិតមកទល់នឹងពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ ២៥០ ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំង ធ្វើពាណិជ្ជកម្មមិនមានភាពយុត្តិធម៌ ។ ប៉ុន្តែជាការឆ្លើយតប ចិនក៏បានដំឡើងពន្ធ ១១០ ពាន់លានដុល្លារលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកផងដែរ ដោយចោទត្រឡប់ទៅវិញថា ទីក្រុងវ៉ាស៊ីនតោន ជាអ្នកបង្កសង្រ្គាមពាណិជ្ជកម្មមុន ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី