លោកព្រះ! Liverpool បង្កើតអភីនិហារវាយបកទម្លាក់ Barcelona ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UCL ២ ឆ្នាំជាប់ៗគ្នា

8110

ក្លឹបហងក្រហម Liverpool បានវាយបកទម្លាក់ក្រុមខ្លាំងរបស់អេស្ប៉ាញ ក្លឹបអ្នកមានបុណ្យ FC Barcelona ក្នុងលទ្ធផលស្ទើរមិនគួរឱ្យជឿ ៤ ទល់នឹង ០ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ពីរឆ្នាំជាប់ៗគ្នា ។

មនុស្សទូទាំងពិភពលោកអ្នកណាក៏ជឿជាក់ថា Barcelona នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី ១ របស់ទ្វីបអឺរ៉ុប ( UEFA Champions League ) បន្ទាប់ពីលត់ Liverpool នៅក្នុងផ្ទះរបស់ខ្លួនក្នុងលទ្ធផលរហូតដល់ ៣ ទល់នឹង ០ ឯណោះ ហើយបន្ទាប់ពីបញ្ចប់ជើងទីមួយមកមនុស្សជាច្រើនថែមទាំងបានព្យាករណ៍ថា ម្ចាស់ជើងឯកក្របខ័ណ្ឌ Laliga មួយនេះនឹងក្លាយជាម្ចាស់ពានរង្វាន់ Champions League រួចបាត់ទៅហើយ បើទោះជាត្រូវប៉ះ Ajax ឬក៏ Tottenham Hotspur នៅវគ្គផ្ដាច់ព្រ័ត្រយ៉ាងណាក៏ដោយ ។

តែអ្វីៗបានប្រឡាប់ចាក់ទាំងស្រុងដោយនៅជើងទី ២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅទឹកដី Anfield ដោយក្រុមម្ចាស់ផ្ទះហងក្រហម Liverpool បានបង្កើតអភិនីហារស្ទើរមិនគួរឱ្យជឿមួយនៅក្នុងវិស័យបាល់ទាត់ ដោយបានវាយបកទម្លាក់ក្រុមអ្នកមានបុណ្យ FC Barcelona បានសម្រេចក្នុងលទ្ធផលរហូតដល់ ៤ ទល់នឹង ០ ឯណោះ ដែលធ្វើឱ្យក្រុមរបស់លោក Jurgen Klopp ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ២ ឆ្នាំជាប់ៗគ្នា ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី