ពូដូប្ដូរអាជីពហើយ!! Ronaldo ដឹងមុនថា Liverpool នឹងទម្លាក់ Barcelona នៅជើងទី ២ នេះ

6743

ក្រុមខ្លាំងរបស់អង់គ្លេសក្លឹបហង្សក្រហម Liverpool បានវាយបកយកឈ្នះលើក្រុមអ្នកបុណ្យ FC Barcelona ក្នុងលទ្ធផល ៤-០ ក្នុងជំនួបជើងទី ២ នេះហើយលទ្ធផលនេះសរុបទាំងពីរជើងទៅគឺ ក្រុមហង្សក្រហម Liverpool ឈ្នះ ៤-៣ លើក្រុម Barcelona ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League នារដូវកាលនេះ ។

ការបង្កើតអភីនិហាររបស់ Liverpool កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង បើទោះបីជា Barcelona ជាក្រុមខ្លាំងតែងតែវាយបកយកឈ្នះគេក៏ដោយ ប៉ុន្តែបែរជាភ្លាត់ត្រូវក្រុមរបស់លោក Jurgen Klopp វាយបកទម្លាក់បានទៅវិញ ។  យ៉ាងណាមិញបើងាកត្រលប់ទៅប៉ុន្មានថ្ងៃមុននោះ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធមានបទពិសោធជោគជ័យខ្លាំងនៅក្នុងពានរង្វាន់ Champions League ក៏ធ្លាប់បានទស្សទាយថា ក្រុមហង្សក្រហម Liverpool នឹងឡើងទៅកាន់វគ្គបន្តនេះដែរ ។

នៅពេលនោះក្រុមហង្សក្រហម Liverpool បានចាញ់ជើងទី ១ ក្នុងលទ្ធផល ៣-០ ទៅហើយ ។ តែសម្រាប់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាលរូបនេះ នៅតែមើលឃើញថា ក្រុមហង្សក្រហម នឹងធ្វើបានល្អនៅជើងទី ២ ពួកគេនឹងបង្កើតប្រវត្តិសាស្ត្រថ្មីបានដដែល ។ ជាលទ្ធផលឆ្លងកាត់ការប្រកួតនៅយប់មិញនេះ Liverpool ពិតជាធ្វើបានមែនដែលសឹងតែមិនគួរឱ្យជឿសោះឡើយ ។ ត្បិតអីពួកគេអវត្តមានកីឡាករសំខាន់នៅតំបន់ប្រយុទ្ធ ២ នាក់ Salah និង Firmino ក៏ដោយ ហើយនៅតែអាចទម្លុះសំណាញ់ទីក្រុមអ្នកមានបុណ្យ បានរហូតដល់ ៤ គ្រាប់ទៀតនោះ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី