
អ្នកចាត់ការក្លឹប Real Madrid គឺលោក Zinedine Zidane បានកំណត់ឈ្មោះកីឡាករ ៣ រូបដែលក្លឹបចង់លក់ចេញក្នុងរដូវក្ដៅនេះ ហើយថែមទាំងបានប្រាប់ពួកគេក្នុងការសន្ទនាមួយទល់នឹងមួយទៀតផង ។ បើយោងតាមសេចក្ដីរាយការណ៍កីឡាករឆ្នើម Gareth Bale ក៏ឋិតនៅក្នុងចំណោមកីឡាករទាំង ៣ រូបនេះដែរ ។
បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Marca បានឱ្យដឹងថា លោក Zidane បានជជែកគ្នាមួយទល់នឹងមួយជាមួយកីឡាករ ៣ រូបរបស់ក្លឹប Real Madrid ដើម្បីឱ្យពួកគេបានដឹងពីស្ថានភាព ។ កីឡាករទាំង ៣ រូបនោះរួមមានកីឡាករ Gareth Bale, Marcos Llorente និងកីឡាករ Dani Ceballo ។
Gareth Bale
ខ្សែបម្រើទាំងពីរព្រមទាំងកីឡាករសញ្ជាតិវ៉េលរូបនេះត្រូវបានចាត់ទុកថា ជាចំណែកលើសហើយការលក់ពួកគេចេញនឹងផ្ដល់ឱកាសឱ្យក្លឹបអាចទិញកីឡាករចូលបានច្រើនរូប ។ សេចក្ដីរាយការណ៍ខាងលើបានបន្ថែមទៀតថា Marcelo ក៏បានជួបជជែកជាមួយលោក Zidane បានអំពីអនាគតរបស់គេផងដែរ ប៉ុន្តែគេរំពឹងថា ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះអាចនឹងលេងនៅក្លឹបយក្សរបស់អេស្ប៉ាញនេះបន្តទៀត ៕
Marcos Llorente
Dani Ceballo
ដោយ៖ តារា