សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានីភ័យធ្ងន់ធ្ងរដោយសារជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន

10558

សេដ្ឋកិច្ចពិភពលោកទំាងមូលកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ ធ្ងរ ដោយសារតែវិបត្តិជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកំាង និងវ៉ាស៊ីនតោន ស្របពេលដែលលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីពីការដំឡើងពន្ធលើផលិតផលនាំចូលពីប្រទេសចិន នេះបើតាមការបញ្ជាក់របស់នាយកអង្គការរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Christine Lagarde ។

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា នឹងដំឡើងពន្ធលើផលិតផលនាំចូលពីចិន គិតជាទឹកប្រាក់ស្មើនឹង ២៥០ ពាន់លានដុល្លារ ដោយសារតែកិច្ចចរចាពាណិជ្ជកម្មជាមួយចិនមានភាពយឺតយ៉ាវពេក ។

នាយកអង្គការរូបិយវត្ថុអន្តរជាតិ IMF រូបនេះ បាននិយាយទៀតថា អង្គការ IMF ជឿជាក់ថា ការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន គឺជារឿងដែលអ្នកទាំងអស់គ្នាចង់បាន… ពីព្រោះភាពតានតឹងរវាងមហាអំណាចទាំងពីរកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី