
Neymar បានស្នើសុំប្រាក់ខែ ១ លានផោនក្នុងមួយសប្ដាហ៍ដែលជាតម្លៃថ្នូសម្រាប់ឲគាត់ស្នាក់នៅក្លឹប Paris Saint-Germain នៅរដូវកាលក្រោយ ។ Neymar ត្រូវបានគេរាយការណ៍ថាបានយកចំណាប់អារម្មណ៍របស់ក្លឹប Real Madrid ទៅជាអានុភាពមួយដើម្បីជំរុញក្នុងការទាមទារដំឡើងប្រាក់ខែនេះ។
កិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយក្លឹប PSG មានចំនួន ២៦៤,៥ លានផោនដែលត្រូវបានធានាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំនៅរដ្ឋធានីបារាំងនេះ។ ហើយត្រូវបានគេលើកឡើងផងដែរថា Neymar ចង់បានការចាកចេញពី PSG ឲបានយ៉ាងឆាប់រហ័សដោយសារតែមានបញ្ហាជាច្រើននៅ Ligue1 ៕
ដោយ៖ Dara Hunii