អ្នកវិទ្យាសាស្ត្រស្នើឱ្យ NASA បង្កើតបេសកម្មថែមទៀតទាក់ទិននឹងផ្នែកការពារភពផែនដីពីវត្ថុអវកាស

44888
  • ក្រុមអ្នកវិទ្យាសាស្រ្តបានជំរុញឲ្យអង្គការអវកាស NASA ផ្តល់មូលនិធិសម្រាប់បេសកកម្មថ្មីៗថែមទៀត ទាក់ទងនឹងកិច្ចការងាររុករក ក៏ដូចជាស្រាវជ្រាវអាចម៍ផ្កាយ ដែលនៅក្បែរៗភពផែនដីរបស់យើង ។

    ការអំពាវនាវបែបនេះរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើឡើងនាឱកាសដែលប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ មានវត្តមានក្នុងសិក្ខាសាលាស្តីពីកិច្ចប្រឹងប្រែងការពារភពផែនដីពីអាចម៍ផ្កាយ ដែលប្រព្រឹត្តទៅនៅទីក្រុង ខូលីជផាក រដ្ឋ ម៉ារីឡេនដ៍ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។

    ទន្ទឹមគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តទាំងនោះ ក៏បានស្នើឲ្យមានការអភិវឌ្ឍកែវយឺតអវកាសមួយ ដែលរចនាឡើងជាពិសេសសម្រាប់អង្កេតមើលអាចម៍ផ្កាយធំៗល្មម នៅក្បែរផែនដីដែលអាចមានលទ្ធផលបង្កគ្រោះថ្នាក់ដល់ផែនដី ។ ក្រៅពីនេះ ក៏មានការជំរុញឲ្យមានបេសកកម្មសម្រាប់ត្រៀមទៅសិក្សាអាចម៍ផ្កាយ អាផូភីស (Apophis) ដែលនឹងហោះមកកៀកផែនដីខ្លាំងនៅខែមេសា ឆ្នាំ ២០២៩ ផងដែរ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី