មិនយកពន្ធលើការនាំចូលរថយន្ដ តែវៀតណាម គ្រោងតម្លើងពន្ធលើការនាំចូលទូរស័ព្ទវិញ

54064
  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចវៀតណាម កំពុងពិចារណាតម្លើងពន្ធទូរសព្ទដែលសង្កត់ធ្ងន់លើទូរសព្ទទំនើបៗ និងទំនិញដែលប្រណិតៗតម្លៃថ្លៃៗ ខណះប្រទេសនេះមិនយកពន្ធលើការនាំយករថយន្តនោះឡើយ ។

    រូបតំណាង

    ខណៈខាងរដ្ឋាភិបាលក៏បានទទួលនិងកំពុងគិតគូរលើបញ្ហានេះដែរ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចវៀតណាម បានបញ្ចេញទិន្នន័យពីកំណើនអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងក្រុងហូជីមិញកាលពីឆ្នាំ ២០១៨ ។ យ៉ាងណាមិញអំពីទំនិញផ្សេងទៀតដែលអាចចាត់ថា ជារបស់ប្រណិតតម្លៃថ្លៃៗដូចជាកាមេរ៉ា គ្រឿងតុបតែងកាយ ទឹកអប់ សេវាកម្មហ្គេមកំសាន្ត និងសេវាកម្មផ្នែក កែសម្ផស្ស ជាដើមក៏សុទ្ធតែកំពុងស្ថិតក្នុងបញ្ជីត្រូវតម្លើងពន្ធដូចទូរសព្ទផងដែរ ។

    រូបតំណាង

    សូមបញ្ជាក់ឱ្យដឹងផងដែរថា វៀតណាមបាននាំចូលទូរសព្ទ និងគ្រឿងបង្គុំផ្សេងៗលើទូរសព្ទសរុបជាង ៣,៦ ប៊ីលានដុល្លារ បើគិតត្រឹមក្នុង ៤ ខែ ដើមឆ្នាំ ២០១៩ នេះ ដែលជាចំនួនមួយមានការធ្លាក់ចុះជាង ១៥,៥% បើធៀបទៅនឹងឆ្នាំមុន ៕

    ដោយ៖ ស្រស់

    ប្រភព :
    vnexpress
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី