ស្អាតណាស់លោកព្រះ!! ទោះអាយុក្បែរ ៥០ ឆ្នាំក្ដី តែ Young Ae នៅតែក្មេងខ្ចីក្រមុំ ១៨ ឆ្នាំសុំខ្មាស

61612
  • នាពេលកន្លងទៅថ្មីនេះតារាសម្ដែងជើងចាស់របស់កូរ៉េ Lee Young Ae ដែលគេស្គាល់ថាជាតួអង្គ ចាំងគីម ដ៏ល្បីមួយរូបនោះបានក្លាយជាប្រធានបទក្ដៅមួយលើវិបសាយក្នុងស្រុក Korean Naver បន្ទាប់ពីរូបភាពថ្មីៗចុងក្រោយរបស់តារារូបនេះត្រូវបានបង្ហោះលើអ៊ីនធឺណិត ។

    មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលពេលបានដឹងថា សម្រស់របស់នាង Lee Young Ae មិនមានផ្លាស់ប្ដូរខ្លាំងបើប្រៀបទៅនឹងកាលពី ១៦ ឆ្នាំមុនពេលដែលខ្សែភាពយន្ត “ជីវិតនាងចាំងគីម” ចាក់បញ្ចាំង ។ ទោះមានវ័យ ៤៨ ឆ្នាំទៅហើយ Lee Young Ae នៅតែអាចរក្សាសម្រស់ស្បែកមុខឱ្យសរលោងបានល្អ ។ ទោះបីជានៅកៀនភ្នែក និងមាត់មានលេចចេញស្នាមជ្រីវជ្រួញបន្តិចមែន ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់សម្រស់ ចាំងគីម ខ្លាំងប៉ុន្មានឡើយ ៕

    ដោយ៖ នីតា

    ប្រភព :
    Zing
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី