គាំទ្រ!! ប្រទេសហូឡង់ គ្រោងហាមឃាត់លែងឱ្យមានវត្តមានរថយន្តប្រើប្រាស់សាំង និងម៉ាស៊ូត ទាំងអស់

132585
  • បណ្តាប្រទេសនានានៅជុំវិញពិភពលោកកំពុងបន្តធ្វើផែនការរយៈពេលវែងដើម្បីហាមឃាត់រថយន្តដែលបំពុលបរិស្ថាន ខណៈទីក្រុងមួយចំនួនក៏កំពុងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនគុណភាពខ្យល់អាកាសនៅក្នុងតំបន់របស់ខ្លួនផងដែរ ។

    ជាក់ស្តែងទីក្រុងអាំស្ទែដាំ ( Amsterdam ) នៃប្រទេសហូឡង់ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងហាមឃាត់មិនឱ្យប្រើយានយន្តប្រើសាំង និងម៉ាស៊ូតទាំងអស់បន្ទាប់ពីឆ្នាំ ២០៣០ តទៅ ។ គោលដៅនេះនឹងត្រូវឈានដល់ជាបន្តបន្ទាន់ និងចាប់ផ្តើមពីឆ្នាំក្រោយដោយរថយន្តម៉ាស៊ូតដែលផលិតមុនឆ្នាំ ២០០៥ នឹងត្រូវហាមឃាត់មិនឱ្យប្រើនៅក្នុងទីក្រុងអាំស្ទែដាំទៀតនោះឡើយ ។

    ចាប់តាំងពីឆ្នាំ ២០២០ នេះតទៅ រថយន្តក្រុងសាធារណៈដែលបំពុលបរិយាកាស នឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅកណ្តាលក្រុងទៀតោឡើយ ហើយរយៈពេល ៣ ឆ្នាំក្រោយទៀត ម៉ូតូ ព្រមទាំងទូកកាណូត ដែលប្រើប្រាស់សាំង និងម៉ាស៊ូត ទាំងអស់នឹងត្រូវហាមឃាត់ទៀត ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី