អភីនិហារពិតៗ!! Spurs វាយបកទម្លាក់ក្រុមក្មេងៗ Ajax ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UCL ជាប្រវត្តិសាស្ត្រ

21179
  • ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានវាយបកទម្លាក់ជើងខ្លាំងរបស់ហូឡង់ក្លឹប AFC Ajax នៅជើងទី២ ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ជាប្រវត្តិសាស្ត្ររបស់ខ្លួន ។

    កាលពីជើងទី១ Tottenham Hotsour បានភ្លាត់ចាញ់ Ajax ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងផ្ទះរបស់ខ្លួន ។ ខណះជើងទី ២ ត្រូវធ្វើឡើងនៅក្នុងទឹកដីប្រទេសហូឡង់វិញ ។ កាលពីព្រឹកយប់មិញនៅក្នុងតង់ទី ១ ក្រុមម្ចាស់ផ្ទះ Ajax បាននាំមុខមុនរហូតដល់ ២ៈ០ ដែលធ្វើឱ្យមនុស្សទូទាំងពិភពលោកគិតថា Ajax នឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប៉ះជាមួយ Liverpool ។

    ប៉ុន្តែឈានដល់តង់ទី ២ មាន់ខ្នាយមាស Spurs បានបង្កើតអភីនីហារនៅក្នុងវិស័យបាល់ទាត់ដូច Liverpool ដែលដោយបានវាយបកយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាប្រវត្តិសាស្ត្ររបស់ខ្លួនស្ទើរមិនគួរឱ្យជឿ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី