កូរ៉េខាងជើង បានធ្វើតេស្តបាញ់អាវុធជាច្រើនគ្រាប់បន្ថែមទៀតហើយ

16140

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធជាច្រើនគ្រាប់ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ថា អាវុធដែលត្រូវបានបាញ់សាកល្បងទាំងនោះ គឺជាមីស៊ីល ឬ អាវុធប្រភេទអ្វីនៅឡើយទេ ។

បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់នោះ ការធ្វើតេស្តបាញ់អាវុធនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រជាច្រើនគ្រាប់ កាលពីសប្ដាហ៍មុន ។ ហើយស្របពេលជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូង អះអាងថា អាវុធដែលទីក្រុងព្យុងយ៉ាងគឺមីស៊ីលរយៈចំងាយខ្លី ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី