ក្លឹបចំណូលថ្មី វិសាខា អាចក្លាយជាក្លឹប បឹងកេត ទី២ ដែរឬទេ?

8148
  • ក្រុមបាល់ទាត់វិសាខា កំពុងសម្ងែងខ្លួនក្នុងលីគកំពូលយ៉ាងខ្លាំង ដោយ៣ប្រកួតដំបូងនេះ ពុំទាន់ស្គាល់ពាក្យថាចាញ់ ហើយក៏ពុំទាន់មានអ្នកស៊ុតចូលខ្លួន។ ប្រការនេះ បានធ្វើអោយអ្នកគាំទ្រមួយចំនួនចាត់ទុកក្លិបចំណូលថ្មីមួយនេះ ជាបឹងកេតទី២ដែលអាចឡើងពីលីគទី២ មកក្រសោបពានលីគកំពូលកម្ពុជា។

    Image may contain: 1 person, playing a sport, crowd and outdoor

    បើកឆាកលីគកំពូលកម្ពុជា វិសាខា បានយកឈ្នះអគ្គិសនីកម្ពុជាដល់ទៅ៤-០ ភ្លាម ។ បន្ទាប់មកក៏បន្តឈ្នះក្រុម Angkor Tiger ២-០ និងចុងក្រោយស្មើក្រុមជើងឯក ៥ សម័យកាល ភ្នំពេញក្រោន ០-០ ។

    Image may contain: 11 people, outdoor

    វាមិនមែនជាការប្លែកពេលទេ ត្បិតក្រុមលោក ហុក សុជីវន្ត ប្រមូលផ្តុំដោយកីឡាករល្អៗ ដូចជាកូរ៉េខាងជើង៥នាក់ និងកីឡាករជម្រើសជាតិ ង៉យ ស្រ៊ីន រស់ សំអឿន កែវ សុខសិលា ជាដើម។

    Image may contain: 2 people, people playing sports and outdoor

    ចង្វាក់នៃការលេងរបស់ វិសាខា បច្ចុប្បន្នស្ទើរពឹងផ្អែកទាំងស្រុងលើបច្ចេកទេសកីឡាករកូរ៉េ ។ នៅពេលមានបាល់ដល់តំបន់ខាងលើ ពួកគេព្យាយាមលេងខ្លីៗនៅកណ្តាល និងរកឱកាសញែកទៅស្លាបសងខាង ដើម្បីលើកចូលតំបន់គ្រោះថ្នាក់។ យុទ្ធសាស្ត្រេនេះ តែងទទួលបានផលជានិច្ច។

    យ៉ាងណាក្តីគេនៅពុំទាន់សន្មត់បានច្បាស់ ត្បិតការប្រកួតទើបតែបាន៣ប្រកួត ខណៈដែលលីគកំពូលកម្ពុជាសល់១៩សប្តាហ៍ទៀតឯណោះ ៕

    ដោយ៖ Dara Hunii

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី