ភ្នំពេញក្រោន សម្រេចតែងតាំងលោក ស៊ុ វណ្ណា ជំនួសតំណែងលោក Leonardo ដែលត្រូវបណ្ដេញចេញ

24947
  • ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសតែងតាំង លោក ស៊ុ វណ្ណា ជាគ្រូបង្គោលបណ្តោះអាសន្នរបស់ក្លឹបជំនួសដំណែងអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា សញ្ញាតិប្រេស៊ីល លោក Leonardo Vitorino កាលពីម្សិលមិញ ដោយក្លឹបអាជីពមួយនេះអះអាងថា ភ្នំពេញក្រោន និងលោក Leonardo Vitorino បានបញ្ចប់កិច្ចសន្យា ។

    អតីតក្រុមជើងឯក ៦ សម័យកាល ភ្នំពេញក្រោន បានប្រកាសផ្លូវការដល់សាធារណជនឲ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោក ស៊ុ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែលទើបបញ្ចប់កិច្ចសន្យាជាមួយគ្នា នៅថ្ងៃអង្គារកន្លងទៅនេះ ខណៈ លោក ស៊ុ វណ្ណា ទើបនឹងបញ្ចប់ការសិក្សាវគ្គគ្រូបង្វឹក AFC A license កាលពីពេលថ្មីៗកន្លងទៅនេះ ។ លោក ស៊ុ វណ្ណា ត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោនតែងតាំងជាជំនួយការគ្រូបង្វឹក ក្រុមឈុតធំ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ។

     

    ក្រោមការដឹកនាំរបស់លោក Leonardo Vitorino ក្រុមភ្នំពេញក្រោន នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូកាល ២០១៩ ជើងទី ១ ចំនួន ៦ សប្តាហ៍កន្លងឈរនៅចំណាត់ថ្នាក់លេខ ១០ បណ្តោះអាសន្នក្នុងចំណោមក្រុម ទាំង ១៤ ដោយ ៦ ប្រកួតរបស់ខ្លួន ឈ្នះ ២ ប្រកួត និងចាញ់ ៤ ប្រកួត មានត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ។ លទ្ធផលនេះជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់ការខិតខំប្រឹងប្រែងជាថ្មីរបស់គ្រូបង្វឹកថ្មីរូបនេះ ដើម្បីស្តារលទ្ធផលឲ្យបានកាន់តែប្រសើរឡើងវិញ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី