ប្រវត្តិសាស្ត្រដំបូងបំផុតដែលក្រុមនៅអង់គ្លេស ៤ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានធំៗទាំង ២ របស់អឺរ៉ុប

20543
  • ក្លឹបកាំភ្លើងធំកាំភ្លើងធំ Arsenal និងក្លឹបតោខៀវ Chelsea បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ហើយ ក្រោយពីពួកគេបានយកឈ្នះលើដៃគូរៀងខ្លួនៗកាលពីយប់មិញនេះ ។

    ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្នុងលទ្ធផល ៤-២ លើក្រុម Valencia សម្រាប់ជើងទី២ ខណៈដែលជើងទី១ កន្លងទៅពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-១ រួចទៅហើយ ។ សរុបទាំងពីរជើងមក Arsenal ជាក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយយកឈ្នះក្រុមក្លិប Valencia ក្នុងលទ្ធផល ៧-៣ ។ សម្រាប់ក្រុមតោខៀវ Chelsea វិញហាក់តឹងតែងបន្តិចដោយពួកគេត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីទើបអាចឡើងវគ្គបន្ដបាន ។ កាលពីជើងទី១ Chelsea បានត្រឹមតែស្មើក្រុម Eintracht ក្នុងលទ្ធផល ១ ទល់នឹង ១ ខណៈដែលជើងទី២ យប់មិញនេះពួកគេក៏នៅតែស្មើគ្នា ១-១ ទៀត ។ លទ្ធផលនេះតម្រូវឱ្យពួកគេត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ។ ជាលទ្ធផលក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Eintracht ដោយបាល់ ៤-៣ ។

    បើយោងតាមអ្វីដែលពួកគេធ្វើបានអង់គ្លេសនៅឆ្នាំនេះបានក្លាយជាស្ដេចបាល់ទាត់នៅអឺរ៉ុបហើយ ។ ដោយទាំងពានក្របខ័ណ្ឌ UEFA Champions League គឺក្រុមហង្សក្រហម Liverpool ប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលពានក្របខ័ណ្ឌ Europa League វិញគឺក្រុមតោខៀវ Chelsea ប៉ះក្រុមកាំភ្លើងធំ Arsenal ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី