បន្ទាប់ពី Hacker លួចអស់ ៤០ លានដុល្លារ ពេលនេះហាងឆេង Bitcoin កំពុងកើនឡើងជាលំដាប់

12217

គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតម្លៃ Bitcoin បានមានការប្រែប្រួលខ្លាំងដោយកើនឡើងខ្ពស់ជាង ៦,០០០ ដុល្លារក្នុងមួយកាក់ដែលជាតម្លៃខកខានកើតមានអស់រយៈពេលជាង ៦ ខែមកហើយ ។

រូបិយប័ណ្ណឌីជីថលមួយនេះហាក់ឡើងចុះឥតឈប់ឈរនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយធ្លាប់ឡើងខ្ពស់បំផុតដល់ ១៩,០០០ ដុល្លារកាលពីខែធ្នូ ឆ្នាំ ២០១៧ តែក្រោយមកធ្លាក់ខ្លាំងមកសល់ត្រឹម ៣,១០០ ដុល្លារនៅខែធ្នូ ឆ្នាំ ២០១៨ តែក្រោយមកតម្លៃរាងឡើងបន្តិចម្តងៗមកទល់ពេលបច្ចុប្បន្ននេះ ។ កាលពីថ្ងៃព្រហស្បតិ៍តម្លៃ Bitcoin កើនដល់ទៅ ៦,០៧៦ ដុល្លារក្នុងមួយកាក់ ដែលជាតម្លៃខ្ពស់បំផុតមួយធៀបនឹងថ្ងៃទី ១៥ ខែវិច្ឆិកា កើនបាន ៦, ២៩៥ ដុល្លារ ។ នេះបើយោងតាមទិន្នន័យពី CoinDesk ។ តាមការប៉ាន់ប្រមាណតម្លៃនេះទៀតសោតមានការកើនឡើងប្រមាណ ៦០ ភាគរយនៅឆ្នាំ ២០១៩ ។

ការកើនឡើងជាសញ្ញាឆ្លើយតបទៅនឹងឥទ្ធិពលនៃកិច្ចបង្កើនការវិនិយោគទុនដោយកន្លងទៅថ្មីៗនេះក្រុមហ៊ុន Fidelity Investments ទើបតែចាប់ផ្តើមបើកដំណើរការឱ្យអតិថិជនអាចធ្វើការទិញលក់រូបិយប័ណ្ណឌីជីថលស្របពេលវេទិកាជួញដូរ Robinhood ក៏ដើរលើគន្លងដូចគ្នានេះផងដែរ ។

រំឭកនៅពីក្រោយភាពជោគជ័យ Bitcoin ក៏ប្រឈមនូវបញ្ហាមួយចំនួនផងដែរ យ៉ាងដូចកាលពីប៉ុន្មានថ្ងៃមុនក្រុម Hacker ទើបតែវាយប្រហារលួចបានរូបិយប័ណ្ណនេះ ៧,០០០ កាក់ដែលគិតជាសាច់ប្រាក់សរុបប្រមាណ ៤០ លានដុល្លារជាការខាតបង់របស់ក្រុមហ៊ុន Binance ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី