ស្អាតកប់!!! វៀតណាម បញ្ចេញរថយន្តម៉ាស៊ីន ៨ របស់ខ្លួនជាផ្លូវការ រូបរាងស្រស់ស្អាតមិនធម្មតា

10850

ក្រោយពីការរត់សាកល្បងរថយន្ត Fadil និងម៉ូតូអគ្គិសនី លើដងផ្លូវប្រទេសវៀតណាម រួចមកក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបន្តធ្វើព្យុះភ្លៀងនៅក្នុងប្រទេសពេលដែលនាំយករថយន្ត VinFast Lux V8 ដាក់បង្ហាញនៅរោងចក្រក្នុងទីក្រុង Hai Phong ។

រថយន្តនេះត្រូវបាននាំមកកាន់ប្រទេសវៀតណាមសម្រាប់ដាក់បង្ហាញក្នុងកម្មវិធីសម្ពោធរោងចក្រផលិតយានយន្ត VinFast នៅក្នុងខែមិថុនា ខាងមុខនេះ ។ រូបភាពដែលលេចចេញព្រោងព្រាតបានបង្ហាញថា VinFast Lux V8 នេះមានរូបរាងស្រដៀងនឹងរថយន្ត Lux V8 ដែលដាក់បង្ហាញនៅកម្មវិធី Geneva Motor Show កាលពីខែមីនា ក្នុងប្រទេសស្វីស ។ រថយន្ត Lux V8 នេះមានបំពាក់ប្រព័ន្ធម៉ាស៊ីនកម្លាំងខ្លាំង ដោយមានចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង គួបផ្សំនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ អាចបង្កើតកម្លាំងបាន ៤៥៥ សេះ ។ រថយន្តនេះត្រូវបានគេដឹងថា អាចរត់ដល់ល្បឿន ៣០០ គ.ម/ម៉ ឯណោះ ។

សម្រាប់ទីផ្សារវៀតណាមតម្លៃរបស់រថយន្ត VinFast មួយនេះមិនទាន់បានបង្ហាញនោះទេ ។ យ៉ាងណាក្ដីជាមួយប្រព័ន្ធម៉ាស៊ីនខ្លាំង និងប្រណីតភាពខ្ពស់បែបនេះគេរំពឹងថា តម្លៃរបស់វាអាចលើសតម្លៃ ២ ពាន់លានដុង (ប្រមាណ ៨៥,៤៩៤ ដុល្លារ) សម្រាប់រថយន្ត VinFast Lux SA2.0 ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី