លោក ថាក់ស៊ីន ឈរនៅលេខ ១៩ ខណះម្ចាស់ក្រុមហ៊ុនគោជល់ជាប់លេខ ៣ ជាអ្នកមានបំផុតនៅថៃ

21208

បើយោងតាមទស្សនាវដ្ដី Forbes បានបានបញ្ចេញបញ្ជីឈ្មោះថ្មីប្រចាំឆ្នាំ ២០១៩ ដែលនិយាយអំពីអ្នកមានបំផុតទាំង ៥០ រូបក្នុងប្រទេសថៃ ។ ក្នុងបញ្ជីនេះសង្កេតឃើញមានវត្តមានអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ឈរនៅតំណែងលេខ ១៩ ជាមួយទ្រព្យសម្បត្តិ ១,៩ ពាន់លានដុល្លារ ដែលមានប្រភពមកពីការបណ្ដាក់ទុន ។

ប្រភពខាងលើបាននិយាយថា បញ្ជីអ្នកមានជាងគេនៅថៃទាំង ៥០ រូបបានមានសន្ទុះថយចុះនៅឆ្នាំ ២០១៩ នេះ ដោយពាក់កណ្ដាលនៃបុគ្គលទាំង ៥០ នេះបានថយចុះទ្រព្យសម្បត្តិបើធៀបនឹងឆ្នាំមុន រួមទាំងកំពូលអ្នកមានទាំង ៤ ផងដែរ ។ តំណែងលេខ ១ នៅតែបានទៅលើគ្រួសារ Chearavanont ដែលមានទ្រព្យសម្បត្តិ ២៩,៥ ពាន់លានដុល្លារ (ឆ្នាំមុនមានចំនួន ៣០ ពាន់លានដុល្លារ) ។ តំណែងនេះតាមពីក្រោយដោយគ្រួសារ Chirathivat ដែលមានទ្រព្យសម្បត្តិ ២១ ពាន់លានដុល្លារ (ឆ្នាំមុន ២១,២ ពាន់លានដុល្លារ) ។ លេខ ៣ គឺម្ចាស់ក្រុមហ៊ុនភេសជ្ជៈគោជល់លោក Chalerm Yoovidhya ជាមួយទ្រព្យសម្បត្តិ ១៩,៩ ពាន់លានដុល្លារ (ឆ្នាំមុន ២១ ពាន់លានដុល្លារ) ។

ក្នុងបញ្ជីនេះក៏មានអ្នកកើនទ្រព្យមួយចំនួនដែរដូចជា លោក Sarath Ratanavadi ម្ចាស់ក្រុមហ៊ុនផលិតថាមពល Gulf Energy Development ដែលកើនទ្រព្យពី ១, ៨ ពាន់លានដុល្លារឡើងដល់ ៥,២ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ នេះផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី