លង់ហើយ!! ប៉ុន្មានសន្លឺកនេះបង្ហាញថាកូនស្រីរបស់តារាកំប្លែង ស្រីលាភ កាន់តែធំកាន់តែស្រស់ស្អាត

74933
  • កាន់តែធំកូនស្រីរបស់តារាកំប្លែង ស្រីលាភ កាន់តែមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិជាពិសេសទម្រង់មុខរបស់នាងមើលទៅពិតជាលេចធ្លោ និងទាក់ទាញជាខ្លាំង ។ តាមរយៈរូបភាពទាំងនេះមានការសរសើរថា ទីទី ពិតជាស្រស់ស្អាតបែបធម្មជាតិមិនចាញ់តារានៅប្រទេសជិតខាងនោះទេ ។

    តាមរយៈរូបថតជាច្រើនសន្លឹកនេះគេសង្កេតឃើញកូនស្រីតារាកំប្លែង ស្រីលាភ ដែលមានឈ្មោះ ទីទី ពិតជាស្រស់គួរឱ្យស្រឡាញ់តែម្តង ។ មហាជនកាន់តែចាប់អារម្មណ៍ចំពោះសម្រស់របស់ ទីទី ក្រោយពីនាងបានលេចមុខនៅក្នុងការសម្តែងរឿងបែបកំប្លែង និងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង «កូនពស់កេងកង» ។ ថ្មីៗនេះ ទីទី ក៏កំពុងលេចមុខនៅក្នុងការម៉ូដសម្លៀកបំពាក់នានាផងដែរ ។ មានការលើកទៅថ្ងៃក្រោយកូនស្រី របស់ ស្រីលាភ អាចនឹងក្លាយជាតារាល្បីព្រោះក្រៅពីមានសម្រស់ស្អាតនាងក៏មានទេពកោសល្យសិល្បៈមិនចាញ់ ស្រីលាភ ជាម្តាយនោះទេ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី