តោះទៅទស្សនាទិដ្ឋភាពពិធីឡើងគេហដ្ឋានថ្មីរបស់ សួស វីសា និង ថមមី ដែលមានតម្លៃរាប់ម៉ឺនដុល្លារ

56358
  • ទោះបីមិនទាន់រៀបការតែគូរស្នេហ៍អ្នកសិល្បៈមួយគូរគឺស្រីស្អាត សួស វីសា និងលោក ថមមី បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងដោយពួកគេបានរួមគ្នាទិញផ្ទះវីឡាយ៉ាងស្រស់ស្អាត និងបានរៀបចំឡើងនៅថ្ងៃទី ១០ នេះយ៉ាងធំដុំផងដែរ ។

    នៅថ្ងៃនេះម្ចាស់បទ «គេមិនស្រឡាញ់យើងទេ» បានរៀបចំពិធីឡើងផ្ទះវីឡាថ្មីដែលមានការតុបតែងដេគ័ររោង យ៉ាងស្រស់ស្អាតមិនចាញ់ពិធីមង្គលការប៉ុន្មានឡើយ ។ ជាមួយពិធីឡើងផ្ទះថ្មីនេះសួសវីសាបានរៀបរាប់ថា៖ ” ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃសិរីមង្គល ១០/០៥/២០១៩ ពិធីឡេីងគេហដ្ឋានថ្មី ថ្ងៃនេះជាថ្ងៃដ៏រីករាយ និងមានសុភមង្គលបំផុតសម្រាប់ខ្ញុំ តែក៏សុំអភយ័ទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វេីជាលក្ខណៈគ្រួសារទេគឺជាសាច់ញាតិសុទ្ធ ហេីយកម្មវិធីក៏មានលក្ខណៈតូចតាចដែរមិនមានការបោះសំបុត្រអញ្ជើញ ហេីយក៏មិនមានការអញ្ជើញបងប្អូនមិត្តសិល្បៈដែរ ដូច្នេះហេីយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថា មិនបានហៅឬអញ្ជើញដោយក្តីគោរពពីនាងខ្ញុំ ” ។

    វីឡាថ្មីរបស់ សួស វីសា និងគូស្នេហ៍ ត្រូវបានគេដឹងថា មានទីតាំងនៅបុរីជីបម៉ុងផ្លូវជាសុផារ៉ា ដែលទិដ្ឋភាពខាងក្នុងគេហដ្ឋានរបស់តារាស្រីរូបនេះនិងគូស្នេហ៍ មានការរៀបចំតុបតែងគ្រឿងសិង្ហារឹមពណ៌មាសយ៉ាងស្រស់ស្អាតឃើញហើយគួរឱ្យចង់រស់នៅ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី