
រឿងរ៉ាវបានកើតឡើងអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហើយនេះបង្ហាញពីភាពក្លាហានផ្ទាល់ខ្លួនរបស់លោក Mourinho
ឧបទ្ទវហេតុនេះបានកើតឡើងនៅឆ្នាំ ១៩៨៥ នៅពេលដែលលោក Mourinho កំពុងលេងឱ្យក្រុម Comercio e Industria នៃសម្ព័ន្ធភាពស្រុក Setubal ក្នុងប្រទេសព័រទុយហ្គាល់។
មិត្តរួមក្រុមរបស់លោក Mourinho លោក Angolian De បានទៅជិះរថយន្តដែលមានអាយុ ១០ ឆ្នាំរបស់គាត់ហើយនៅពេលដែលគាត់បានបើកការបញ្ឆេះម៉ាស៊ីនឡានហើយក៏បានផ្ទុះនៅចេញអណ្ដាតភ្លើងយ៉ាងខ្លាំង ។លោក de មិនអាចបើកទ្វាររថយន្តនេះដោយសារតែកំដៅនិងមិនអាចចាកចេញពីទ្វារម្ខាងទៀតបានទេដោយសារតែរថយន្តនេះបានចតនៅនឹងជញ្ជាំង។
លោក Mourinho បានឮសម្រែកសុំឲជួយហើយបានប្រញាប់ប្រញាល់ទៅឡានដែលកំពុងឆេះនោះហើយគាត់បានវាយបំបែកបង្អួចដើម្បីជួយមិត្តរួមក្រុមរបស់គាត់ដើម្បីគេចខ្លួនចេញពីឡានកំពុងឆេះនោះដោយសុវត្ថិភាព ៕
ដោយ៖ Dara Hunii