ក្រសួងអប់រំយុវជននិងកីឡា បើកកិច្ចប្រជុំបច្ចេកទេសត្រៀមប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩

39200
  • ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានទូទៅ និងបទបញ្ជាបច្ចេកទេស កាលពីល្ងាចម្សិលមិញ នៅសាលប្រជុំនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នៃពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ (The 1st National School Games) នឹងធ្វើឡើង នាថ្ងៃទី ១០ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ។

    កិច្ចប្រជុំលើកទី១ នៃការប្រកួតនេះក្រោមអធិបតីភាពឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហព័ន្ធកីឡាជាតិ ១១ ប្រភេទ ព្រមទំាងអ្នកតំណាងរាជធានី-ខេត្តទំាង ២៥ ។ សហព័ន្ធកីឡាជាតិ ១១ ប្រភេទបានធ្វើបទបង្ហាញដល់អ្នកតំណាងរាជធានី-ខេត្តទំាង ២៥ ក្នុងការចុះឈ្មោះកីឡាករ-កីឡាការិនី និងប្រភេទវិញ្ញាសានីមួយៗ ។ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដាក់ ១១ ប្រភេទកីឡា រួមមាន៖កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ កីឡាតេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ នេះត្រូវបានធ្វើឲ្យជាលក្ខណៈហ្គេម ដើម្បីបង្កើនគុណភាពកីឡាករ កីឡាការិនី ក្នុងកម្រិតសិស្សនេះឲ្យកាន់តែល្អប្រសើរ ក្នុងគោលដៅឈានឆ្ពោះរៀបចំទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ ២០២៣ ខាងមុខ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី